​បើក​ម៉ូតូ​Duke យក​ចង្កូត​មិនទាន់​ដួល​បាក់ក​ស្លាប់​ម្នាក់​របួស​២​នាក់​

373
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ម៉ូតូ​ធុន​ធំ​ម៉ាក​Duke​កម្លាំង​200CC​ជិះ​គ្នា​៣​នាក់​យក​ចង្កូត​មិនទាន់​ដួល​បោក​បាក់ក​ស្លាប់​អ្នករួមដំណើរ​ជា​មួ​ម្នាក់​ចំណែក​២​នាក់​ទៀត​រងរបួស​ដំណំ​។​ហេតុការណ៍​ខាងលើ​កើតឡើង​នៅតាម​ផ្លូវ​ក្នុងភូមិ​ឃ្មួញ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០១៩ ។​

​ម៉ូតូ​ជួប​គ្រោះថ្នាក់​ដួល​ស្លាប់​ខ្លួនឯង ម៉ាក Duke ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN-7469 ជិះ​គ្នា​៣​នាក់​បើកបរ​ដោយ ឈ្មោះ​សាក់ ប៊ុន​ថេត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ រួម​ដំណើរ​ជាមួយ ឈ្មោះ គិត លាង​អេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្លាប់​នៅ​កន្លែង ជា​អ្នក​អង្គុយ​កណ្តាល និង​ម្នាក់ទៀត ឈ្មោះ មៀក ជាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ជន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ល្បឿន​លឿន​ធ្វើដំណើរ​តាមផ្លូវ​បេតុង​ខាងលើ​ពី​លិចទៅ​កើត​ដល់​ចំណុចកើតហេតុ​ស្ថានភាព​ផ្លូវ​កោង​អ្នកបើកបរ​យក​ចង្កូត​មិនទាន់​ដូ​ល​បាក់ក​ស្លាប់​ម្នាក់ របួស​២​នាក់ ៕S/​