​បើក​លឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​

301
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ បុរស​ម្នា​ក់បាន​បើករថយន្ត​យ៉ាង​លឿនដល់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ ​​ហោះ​ទៅ​ចូល​ប្រឡាយ​ក្រឡាប់​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅត្រង់ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ​ប្រ​ហែ​២០០​ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ កាលពី​យប់​ថ្ងៃ​​ទី​១​ខែកក្កដា​ឆ្នាំ​២០១៩ ។

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ហើយ​ពិនិត្យមើល​កន្លែងកើតហេតុ​ដោយ​មិន​បង្ក​ដល់​អ្នក​ដទៃ​ សមត្ថកិច្ច​បានឱ្យ​ម្ចាស់​រថយន្ត​រក​រថយន្ត​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​ដោយ​ម្ចាស់​មិន​បង្ហាញ​អត្តសញ្ញាណ​ទេ​៕S/​Ha

#