​បើក​វគ្គ​បំប៉ន​ដល់​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​

403
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​លោក​យុង​គឹម​ហ៊ាន​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្តីពី​”​អនាម័យ​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ក្នុង​គ្រាអាសន្ន​”​។

​វគ្គ​បំប៉ន​នេះ​ជូន​ដល់​មន្ត្រី​សាខា​អនុសាខា​ក្រុង​ប្រធាន​ក្រុម​អ្នកស្ម័គ្រចិត្ត​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​សរុប​២៨​នាក់​។​ជាមួយនេះ​មាន​ស្ត្រី​១៩​នាក់​មកពី​សង្កាត់​ប៉ាល​ហាល​និង​សង្កាត់​កំពង់​ប្រណាក នៃ​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

​វគ្គ​បំប៉ន​នេះ​បានទទួល​ការឧបត្ថម្ភ​ពី​កាកបាទក្រហម​ជប៉ុន​តាមរយៈ​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​ដែលមាន​រយៈពេល​៣​ថ្ងៃ​(​ពីថ្ងៃ​ទី​៦=៨​ខែសីហា​ឆ្នាំ​២០១៩)​។​នៅក្នុង​ឱកាស​នោះ​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​មានសង្ឃឹម​ជឿជាក់ថា​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បំប៉ន​នេះ និង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែម សម្រាប់​យកទៅ​ផ្សព្វផ្សាយ​ក្នុង​សហគមន៍​៕S/