​បើក​វគ្គ​រដ្ឋបាល​កីឡា នៅ​ខេត្តពោធិ៍សាត់ រយៈពេល​៤​ថ្ងៃ​

798
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា​ /
ភ្នំពេញ​: ដោយមាន​ការឧបត្ថម្ភ ពី​អង្គការ​សាមគ្គី​អូឡាំពិក​នោះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​បើ​វគ្គ​រដ្ឋបាល​កីឡា សម្រាប់​មន្ត្រី ថ្នាក់ដឹកនាំ​កីឡា គ្រូ​អប់រំ​កាយ និង​កីឡា នៅ​ខេត្តពោធិ៍សាត់ រយៈពេល ៤ ថ្ងៃ គឺ​ពី​ថ្ងៃទី​២៧ ដល់ ៣០ ឧសភា ។​

​វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម ចំនួន ២៦ រូប ដែល​ក្នុងនោះ ៥ រូប ជានា​រី ដែល​សុទ្ធតែជា​មន្ត្រី ជាប់​ពាក់ព័ន្ធ​ជាមួយ​កីឡា និង គ្រូ​អប់រំ​កាយ និង កីឡា នៅ​ខេត្តពោធិ៍សាត់ ។​

ទិដ្ឋភាព​ដំណើរការ​វគ្គ​

​វាគ្មិន​សំខាន់ៗ ៣ រូប ដែលមាន​បទពិសោធន៍ ក្នុង​វិស័យ​កីឡា នឹងចូលរួម​ឧទ្ទេសនាម ក្នុង​វគ្គ​នេះ ។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា នឹងធ្វើ​បទ​បង្ហាញ ពី​ប្រវត្តិ​ចលនា​អូឡាំពិក រចនាសម្ព័ន្ធ​អូឡាំពិក អង្គការ​សាមគ្គី​អូឡាំពិក ការលេង​ដោយ​យុត្តិធម៌ (Fair-Play) ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា ផែនការ​ធ្វើដំណើរ​រប​ស់​ប្រតិភូ និង​ភាពជា​អ្នកដឹកនាំ ។​

​លោក បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ធ្វើ​បទ​បង្ហាញ​ពី​របៀប​ធ្វើការ ជាមួយ​អ្នកស្ម័គ្រចិត្ត របៀប​នៃ​ការរៀបចំ ព្រឹត្តិការណ៍​កីឡា​មួយ ការរៀបចំ​អង្គប្រជុំ នីតិវិធី​ក្នុង​ការធ្វើទំនាក់ទំនង និង​បទ​បង្ហាញ ពី​ស្ដ្រី​និង​កីឡា ។​

​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ប្រធាន​អនុគណៈកម្មការ​វេជ្ជសាស្ដ្រ អម​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ធ្វើ​បទ​បង្ហាញ ពី​ការប្រឆាំង​ដូ​ពីង (​សារធាតុ​លើក​កម្លាំង ដែល​ហាម​ប្រើប្រាស់ សម្រាប់​អត្ត​ព​លិ​ក​) អាហារ​សម្រាប់​អត្ត​ព​លិ​ក ភេសជ្ជៈ​សម្រាប់​អត្ត​ព​លិ​ក ការបញ្ជាក់​ភេទ​ក្នុង​កីឡា វិធី​ការពារ​របួស​ក្នុង​កីឡា និង​ការសង្គ្រោះ​បន្ទាន់ ៕v