​បើក​វេទិការ​សាធារណៈ​នៅ​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​

600
ចែករម្លែក

ដោយ :​ចាន់តូ /​ភ្នំពេញ​:​កាលពី​ព្រឹក ថ្ងៃទី ៨​ខែសីហា​ឆ្នាំ ២០១៨​នេះ​នៅ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន ជ័យ​បាន បើក វេទិការ សាធារណៈ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន ជ័យ រាជធានី ភ្នំពេញ ។

វេទិការ​មាន ការអញ្ជើញ ចូលរួម ពី លោក ម៉ា លី ពិសិដ្ឋ ចៅសង្កាត់ កា កាប ២ និង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ និង​ប្រជាពលរដ្ឋ មកពី ៥ ភូមិ​មាន ចំនួន ៦០ នាក់​។ ដើម្បី លើកឡើង រាល់ បញ្ហា ទុក្ខ កង្វល់ របស់ បងប្អូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ។​

​ក្នុង ពិធី វេទិការ សាធារណៈ ប្រជាពលរដ្ឋ ស្នើសុំ ដល់ អាជ្ញាធរ ក៏ដូចជា សមត្ថកិច្ច ពាក់ ព័ន្ធ ជួយ ដោះស្រាយ ផ្លូវ និង ប្រព័ន្ធ លូបង្ហូរទឹក លោក ចៅសង្កាត់ ក្នុងនាម ជា អាជ្ញាធរ ទទួលយក នូវ ទុក្ខ កង្វល់ ដែល បងប្អូន ប្រជាពលរដ្ឋ លើកឡើង និង ស្នើរ សុំ ទៅ ថ្នាក់លើ ៣​ឆ្នាំ​រំកិល ជា ដំណាក់កាល ដើម្បី ដោះស្រាយ ជូន ប្រជាពលរដ្ឋ ។​

​នគរបាល​ប៉ុស្ដិ៍​កា​កាប​២ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម សហការ ណ៍ និង រាយការណ៍ ជូន សមត្ថកិច្ច នៅតាម មូលដ្ឋាន ដែល បងប្អូន រស់នៅ ដើម្បី ទប់ស្កាត់ ឲ្យ បាន មុន និង ទាន់ពេលវេលា ហើយ អាជ្ញាធរ នឹង ប្រឹងប្រែង បម្រើ ប្រជាពលរដ្ឋ មិន ខ្លាច នឿយហត់ ឡើយ ។​

​តាមរយៈ ការបើក វេទិការ សាធារណៈ អាជ្ញាធរ រីករាយ និង ស្វាគមន៍ រាល់ មតិ លើកឡើង ពី ទុក្ខ លំបាក របស់ ប្រជាពលរដ្ឋ ហើយ អាជ្ញាធរ នឹង ខំប្រឹងប្រែង សម្របសម្រួល ស្នើ និង រាយការណ៍ បន្តទៅ ថ្នាក់លើ គ្រប់ បញ្ហា ដែល កើតមាន ក្នុង មូលដ្ឋាន ដែល អាជ្ញាធរ មិនទាន់ បានដឹង នៅក្នុង សង្កាត់​កា​កាប​២ ខណ្ឌ ពោធិ សែន ជ័យ និង ដោះស្រាយ ជូន ប្រជាពលរដ្ឋ ៕S/

​បើក​វេទិការ​សាធារណៈ​នៅ​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​