​បើ​គ្មាន​ថ្ងៃជ័យ​ជម្នះ​៧​មករា​គឺ​គ្មានអ្វីៗ​នៅថ្ងៃនេះ​ឡើយ​

97
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​ថ្ងៃ​៧​មករា​១៩៧៩=៧​មករា​២០២០​។​ពិធី​នេះ​មាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ចូលរួម ប្រមាណ​១៣.០០០​នាក់​។​

​ពិធី​នេះ​ក្រោម​វត្តមាន​លោក​ស៊ូ​សិរី​អភិបាលរង​បាន​គូសបញ្ជាក់ថា​៖​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បាន​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​ដើម្បី​សង្គ្រោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​ឱ្យមាន​ជីវិត​រស់រាន​ឡើងវិញ​រួចផុត​ពី​ការកាប់សម្លាប់​រង្គាល​នៅ​របប​ដ៏​សាហាវយង់ឃ្នង​។​នេះហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​គឺ​ឯករាជ្យ​សេរីភាព​ប្រជាធិបតេយ្យ​និង​វឌ្ឍនភាព​សង្គម​ជា​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​។​

​លោក​ស៊ូ​សិរី​បាន​ថ្លែង​បញ្ជាក់ថា​«​បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ​១៨​មីនា​១៩៧០​ក៏​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត បើ​គ្មាន​របប​ប្រល័យ​សាសន៍ ក៏​គ្មាន​ជ័យជម្នះ​៧​មករា បើ​គ្មាន​ជ័យជម្នះ​៧​មករា គឺ​គ្មានអ្វីៗ នៅថ្ងៃនេះ​ឡើយ​»​។​លោក​បន្តថា​៖​ក្នុង​រយៈពេល​៤១​ឆ្នាំ​កន្លងមកនេះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​គោលដៅ​សំខាន់ៗ​ដែលជា​បំណងប្រាថ្នា​របស់​ប្រជាជន​គឺ​រក្សាបាន​នូវ​សន្តិភាព ការអភិវឌ្ឍ និង​ការលើកស្ទួយ​កំរិតជីវភាព​រស់នៅ របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​ផ្ដល់នូវ​យុត្តិធម៌ ជំនឿ​ទុកចិត្ត ខិតខំ​ប្រឹងប្រែង​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ប្រជាជន​និង​សង្គមជាតិ​ទាំងមូល​។​

​ជាមួយគ្នានេះ​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​ជូន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ដែល​ទទួលបាន​ជ័យលាភី​ក្នុងនោះ​៖ ក្រុម​មហាជន​លេខ​១.​ទទួលបាន​ពាន​១ បាល់​១​ថវិកា​៤០​ម៉ឺន​រៀល​,​លេខ​២.​ទទួលបាន​បាល់​១​ថវិកា​៣០​ម៉ឺន​រៀល​,​លេខ​៣.​ទទួលបាន​បាល់​១​ថវិកា​២០​ម៉ឺន​រៀល​,​។​ក្រុម​កីឡាករ​បាល់ទាត់​សិស្សានុសិស្ស​ក្រុម​បុរស និង​ក្រុម​ស្ត្រី លេខ​១.​ទទួលបាន ពាន​១ ថវិកា​២០​ម៉ឺន​រៀល​, លេខ​២.​ទទួលបាន​បាល់​១ ថវិកា​១៥​ម៉ឺន​រៀល​,​លេខ​៣.​ទទួលបាន​បាល់​១ និង​ថវិកា​១០​ម៉ឺន​រៀល​៕S/​