​បើ​ឈ្នះ​ឆ្នោ​ត: “គណបក្ស​ពន្លឺ​ថ្មី​នឹង​ដឹកនាំ​កម្ពុជា​ឲ្យ​ទៅជា​រដ្ឋ​សច្ចៈ​”

2124
ចែករម្លែក
  • 251
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​បញ្ជាក់ថា គោលបំណង​និង​ទិសដៅ​របស់​គណបក្ស​ពន្លឺ​ថ្មី គឺ​នឹង​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅជា​រដ្ឋ​សច្ចៈ ឲ្យ​បាន​សុខ​ទាំង​មនុស្ស សុខ​ទាំង​សត្វ និង​សុខ​ទាំង​ធម្មជាតិ នៅក្នុង​ទឹកដី​អច្ឆរិយៈ​នេះ​ឡើងវិញ លុះត្រាតែ​ជនជាតិ​យើង​ទាំងអស់ ចាប់ពី​ប្រមុខ​ដឹកនាំ​ជាតិ មន្ត្រីរាជការ ថ្នាក់ក្រោម ត្រូវ​កាន់​សច្ចៈ​ធម៌​បម្រើ​ប្រទេសជាតិ ទើប​រក​ឯកភាព​ជាតិ​បាន​។

​លោក​បាន​បញ្ជាក់ថា គណបក្ស​ពន្លឺ​ថ្មី មាន​គោលការណ៍​បី​ធំៗ (​គណបក្ស​ពន្លឺ​ថ្មី​លេខ​រៀង​ទី​៣) គឺ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ​ថា នឹក​ដល់​លេខ​៣​។ គឺ​នឹក​ដល់​អច្ឆរិយៈ​ធំៗ​ទាំងបី របស់​ជាតិ គឺ​ទី​១.​និយាយ​ពី​ការអប់រំ​ជាតិ​យើង​ឲ្យ​ក្លាយជា​អច្ឆរិយៈ​ជាតិ​នៅលើ​ពិភពលោក​។ ជនជាតិ​អច្ឆរិយៈ​លុះត្រាតែ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​សច្ចៈ​ធម៌ មានចិត្ត​ស្រលាញ់​ដូចគ្នា ស្រលាញ់​ទឹកដី ព្រៃព្រឹក្សា លតា​វល្លិ ក៏ដូចជា​សត្វ បឹងបួរ …​ថែរក្សា​ប្រទេស​ឲ្យ​មាន​ឋានសួគ៌​លោកិយ​នៅលើ​ពិភពលោក​។ អប់រំ​ជនជាតិ​យើង​ឲ្យ​ចេះ​ស្រលាញ់គ្នា ស្រលាញ់​កេរ្តិ៍ដំណែល​បុព្វបុរស​ជាតិ និង​លើកតម្កើង​នូវ​ជាតិ​ខ្លួនឯង បើ​យើង​អប់រំ​បាន គឺ​ជនជាតិ​យើង​ល្អ​ជាងគេ​នៅលើ​ពិភពលោក ប្រទេស​ណា​ក៏​មក​គោរព​ជនជាតិ​យើង​ដែរ​។ ទី​២.​យើង​រៀបចំ​ប្រទេស អ​ផិ​វឌ្ឍន៍​ប្រទេស​ឲ្យ​ក្លាយទៅជា​ប្រទេស​អច្ឆរិយៈ មុននឹង​ក្លាយជា​ប្រទេស​អច្ឆរិយៈ​បាន លុះត្រាតែ​ជនជាតិ​យើង​មានចិត្ត​ត​តែមួយ ស្រលាញ់គ្នា ស្រលាញ់​ប្រទេស​ដូចគ្នា​។ លុះត្រាតែ​ជនជាតិ​យើង មានចិត្ត​តែមួយ​ចេះ​ស្រលាញ់​ជាតិ​ដូចៗ​គ្នា ក្លាយជា​ចង្កឹះ​មួយ​បាច់​បរទេស​ណា​ក៏​កាច់​មិន​បាក់​ដែរ​។ សូម​ឲ្យ​គណបក្ស​ទាំងអស់​លះបង់​នូវ​ការប្រមាថ​ចោល ឲ្យ​ប្រើ​ក្រម​ស​លី​ល​ធម៌​ដ៏​ល្អ​របស់​បុព្វបុរស​ជាតិ​យើង​ឡើងវិញ​ទាំងអស់គ្នា​និង​ទី​៣.​រៀបចំ​សាសនា​ឡើងវិញ​។ ការអប់រំ​ជាតិ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ហេតុនេះ​គ្រប់​គណបក្សនយោបាយ​គួរតែ​ពិចារណា​ឡើងវិញ​នៅ​ការអប់រំ​ជាតិ ជាពិសេស​សូម​សំណូមពរ​ដល់​គ្រប់​គណបក្សនយោបាយ​ទាំងអស់​លះបង់​នូវ​ការប្រមាថ​ចោល​។​

​លោក​នួន សុខា​វី បាន​បន្តថា លោក​សប្បាយចិត្ត​ណាស់ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ដើម្បី​ជួយ​ការងារ​ថ្នាក់ដឹកនាំ​ជាតិ កែប្រែ​រាជរដ្ឋាភិបាល​ឲ្យ​ទៅជា​គន្លង​ល្អ ដើម្បី​ជួយ​ដល់​មនុស្ស​សត្វ និង​ធម្មជាតិ នៅក្នុង​ទឹកដី​អច្ឆរិយៈ​នេះ​។ ប្រសិនបើ​គ្រប់​ប្រធាន​គណបក្សនយោបាយ​ទាំង​២០ ប្រកាស​កាន់​សច្ចៈ​ធម៌​ទាំងអស់គ្នា​។ ហើយ​សូម​ឲ្យ​ប្រកាន់​សច្ចៈ​ធម៌​ទាំងអស់គ្នា ដើម្បី​ជួយ​កែប្រែ​ថ្នាក់ដឹកនាំ និង​ជួយ​កែប្រែ​រាជរដ្ឋាភិបាល​ទៅតាម​គន្លង​ជាតិ​ដ៏​ល្អ​ត្រឹមត្រូវ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ សត្វ និង​រុក្ខជាតិ​

​ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​លើកឡើងថា បើ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ចាប់​កាន់​សច្ចៈ​ធម៌ ពី​ប្រមុខ​ដឹកនាំ​ជាតិ​រហូតដល់​មន្ត្រីរាជកា​រ​ថ្នាក់ក្រោម ទើប​ប្រជាពលរដ្ឋ​បាន​សុខសាន្ត ប្រទេស​យើង​នឹង​ក្លាយជា​ប្រទេស​អច្ឆរិយៈ ប្រជាពលរដ្ឋ​បាន​សុខសាន្ត​ល្អ​ដូចៗ​គ្នា​ទូទាំង​នគរ​៕ ល​