​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​បាន​និទ្ទេស​A,B,C​ទទួល​រង្វាន់​ដូច​រាល់​ឆ្នាំ​

331

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​បេក្ខជន​បេ​ក្ខ​នារី​ជ័យលាភី​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ម​ធ​ក្យ​ម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ហើយ​បាន​ចំណាត់ថ្នាក់​និទ្ទេស​A,B,C​នៅ​ខេត្តបន្ទាយមានជ័យ​ទទួល​រង្វាន់​ដូច​រាល់​ឆ្នាំ​។​

លោក​ឈូ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​និយាយ​ក្នុង​ពី​ធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-១៨ និង​ពិធី​ចែក​ម៉ូតូ​ជូន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A​។

​ដែល​សហការ​រៀបចំ​ដោយ​រដ្ឋបាលខេត្ត​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​( សស​យក​)​នៅ​សាលប្រជុំ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ថា​: ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ សម័យ​ប្រឡង​ថ្ងៃទី​២៨​ខែសីហា កន្លងមក​មាន​បេក្ខជន​មក​ប្រឡង​ចំនួន ៤.២២០​នាក់ ស្រី ២ .១៥៥​នាក់ ។

​ប្រឡង​ជាប់​ចំនួន​២.២៥១​នាក់ ស្រី ១.២០៣​នាក់ ត្រូវជា ៥៣,៣​ភាគរយ ។​ក្នុងនោះ​និទ្ទេស A ចំនួន​១៣​នាក់ ស្រី ៣​នាក់ ។​និទ្ទេស B ចំនួន ៨៨​នាក់​, និទ្ទេស C ចំនួន ១៩១​នាក់ ,​និទ្ទេស D ចំនួន ៣៨២​នាក់​និង​និទ្ទេស E ចំនួន ១.៥៧៧​នាក់ ។​

បាន​និទ្ទេស A បេ​ក្ខ​នារី ឈាន ស្រី​លឹន ជា​សិស្ស​នៅ​វិទ្យាល័យ​ភ្នំ​ធំ​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​នៅក្នុង​ខេត្ត​នេះ ក៏​ដូច​លោក ឆែម ម៉ូ​ដែល នាយក​វិទ្យាល័យ​នេះ​បាន​និយាយថា​: កញ្ញា​ខិតខំ​ព្យាយាម​សំខាន់ៗ​មាន​៥​ចំណុច​សំខាន់ៗ :​ទី​១- កក្តា​ខ្លួនឯង ។ ទី​២- កក្តា​គ្រួសារ ។ ៣-​កក្តា​កា​រៀន​រៀប​ចំរៀន​ជា​ក្រុម ។ ៤-​គ្រូបង្រៀន​និង​គណ​:​គ្រប់គ្រង​សាលា ។​៥-​កក្តា​សង្គម ។

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មាន​ប្រសា​ស​ន៌​ដែរ​ថា : ដូច​រៀងរាល់ឆ្នាំ​ដែរ រដ្ឋបាលខេត្ត​មន្ទីរអប់រំ​សស​លយ​ក​និង​មន្ទីរ​អង្គភាព​ព្រមទាំង​សប្បុរសជន​ទាំងឡាយ​នៅតែ​បន្ត​ជម្រុញ​លើកទឹកចិត្ត ផ្តល់​រង្វាន់​ដល់​បេក្ខជន នារី​ប្រឡង​ជាប់​បាក់​ឌុប​និទ្ទេស់​A ,B,C ។​

ក្នុង​បំណង​គាំទ្រ អនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​អប់រំ និង​ការកសាង​ធនធានមនុស្ស​ក៏ដូចជា​ជម្រុញ​អោយ​សា​ម៉ី​ខ្លួន​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ​។​​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ជា​អនុប្រធាន​សហភាព​ហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួលបន្ទុក​៣​ខេត្ត​មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ព្រៃវៃង បាន​អបអរសាទរ ជូនពរ កោតសរសើរ​និង​លើក​ទឺ​ក​ចិត្ត​ដល់​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ ជាពិសេស​ជ័លា​ភី​ឆ្នើម​បាន​ចំណាត់ថ្នាក់​ពិន្ទុ​និទ្ទេស A ។

ជា​សក្ខីភាព​នៃ​ការគាំទ្រ​និង​ជម្រុញ​លើកទឹកចិត្ត​នេះ សស​យក មន្ត្រី អ្នកពាក់ព័ន្ធ​និង​ឯ​/​ឧ​សូម​ប្រគល់​ប័ណ្ណសរសើរ​ដល់​នាយក​សាលា លោកគ្រូ​អ្នកគ្រូ​បង្រៀន​បំប៉ន ។​ក៏​ប្រគល់​ម៉ូតូ​ដល់​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​១៣​នាក់​ក្នុង​ម្នាក់ៗ​បាន​ម៉ូតូ​ហុងដា​វ៉េវ​១​គ្រឿង ទូរស័ព្ទ​អាយ​ហ្វ​ន​អេ​ច្ឆ ១​គ្រឿង ។ និទ្ទេស B​ក្នុង​ម្នា​ក់បាន​ប្រាក់ឧបត្ថម្ភ​២០​ម៉ឺន​រៀល ។​និទ្ទេស​C បាន​ប្រាក់ឧបត្ថម្ភ​១០​ម៉ឺន​រៀល​ផងដែរ​៕S/

​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​បាន​និទ្ទេស​A,B,C​ទទួល​រង្វាន់​ដូច​រាល់​ឆ្នាំ​