ដោយ៖ដេប៉ូ/ភ្នំពេញ៖គិតរហូតមកដល់រសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩នេះបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលមួយចំនួនបានជួបនូវបញ្ហាសុខភាពដូចជាខ្យល់ចាប់ក្អួតចង្អោរ។ប៉ុន្តែមិនបោះបង់ការប្រឡងឡើយដោយបន្តធ្វើវិញ្ញាសារទាំងដៃជាប់សារ៉ូម។
តាមមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាបេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានធូរស្រាលដោយទទួលជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះមួយចំនួននៅអាចប្រឡងបានបន្តទៀត។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ខែសីហានេះ មានសិស្សប្រឡងសរុបចំនួន១១៧.០២៤នាក់ស្រី៦០.៤២១នាក់។ក្នុងនេះបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន៤៤.៦៨៣នាក់ស្រី២៥.២៨៥នាក់។
ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២.៣៤១នាក់ស្រី៣៥.១៣៦នាក់។មណ្ឌលប្រឡងមានចំនួន២០២មណ្ឌលថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌលនិងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌលចែកចេញជាបន្ទប់សរុបមាន៤.៧២៥បន្ទប់៕S/
បេក្ខជនប្រឡងបាក់ឌុបនៅថ្ងៃទី១នេះខ្លះព្យួរស្សេរ៉ូមនិងវិលមុខប៉ុន្តែនៅតែស៊ូមិនបោះបង់ការប្រឡង