​បេក្ខជន​មកពី​ខេត្ត​ចំនួន​បួន​ចូលរួម​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​រាជ​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ

151
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​បេក្ខជន​បេ​ក្ខ​នារី​សរុប​ចំនួន​៦៨០​នាក់​មកពី​បណ្តា​ខេត្ត​ចំនួន​បួន​ដើម្បី​ចូលរួម​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៩​នៅ​វិទ្យាល័យ​ព្រះសីហនុ​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​។​ក្នុងនោះ​បេក្ខជន​មាន​ខេត្តកំពង់ចាម​មាន​ចំនួន​៤២៤​នាក់​(​ស្ត្រី​ចំនួន​២៦៦​នាក់​)​។​ខេត្ត​ត្បូងឃ្មុំ​ចំនួន​១០៤​នាក់​(​ស្ត្រី​ចំនួន​៤១​នាក់​)​។​ខេត្តព្រៃវែង​ចំនួន​១០០​នាក់​(​ស្ត្រី​ចំនួន​៤៩​នាក់​)​។​និង​ខេត្តស្វាយរៀង​ចំនួន ៥២​នាក់ (​ស្ត្រី​ចំនួន ៣០ នាក់​)​។​

លោក​អឿ​វឿន​គណ​:​កម្ម​ការ​មេ​ប្រយោគ​និង​ជានា​យក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​កំពង់ចាម​បានឱ្យដឹងថា​ការប្រឡង​នេះ​មានមុខ​វិជ្ជា​:​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​-​ជំនាញ​ឯកទេស​នីតិ​រដ្ឋបាល​គ្រប់គ្រង​។ ឬ​កំណែទម្រង់រដ្ឋបាល​សាធារណ​: កំណែទម្រង់​វិមជ្ឈកា​ល និង​វិសហមជ្ឈកា​ល ឬ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណ​:​នៅ​កម្ពុជា​«​ភាសា​អង់គ្លេស​មានការ​បកប្រែ​អត្ថបទ​និង​វេយ្យាករណ៍​។​

គណ​:​កម្ម​ការ​មេ​ប្រយោគ​បាន​ឲ្យ​ដឹង​ទៀតថា ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ជំនាញ​ឯកទេស នីតិ​រដ្ឋបាល គ្រប់គ្រង ឬ​កំណែទម្រង់​វិមជ្ឈកា​ល​និង​វិសហមជ្ឈកា​ល​នៅ​កម្ពុជា​ភាសា​អង់គ្លេស​ការបកប្រែ​អត្ថបទ និង​វេយ្យាករណ៍​។ ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល ចំណេះដឹង​ទូទៅ ចំណេះដឹង​កិច្ចការរដ្ឋបាល និង​គណិតវិទ្យា​និង​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​(​ស្មៀនឃុំ​)​មានចំណេះដឹង​ទូទៅ​ចំណេះដឹង​កិច្ចការរដ្ឋបាល​ឃុំ សង្កាត់ តែងសេចក្តី ឬ​ការសរសេ​លិខិត​រដ្ឋបាល​៕S/​