​បេ្ត​ជ្ញា​នាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​

464

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ពលរដ្ឋ​និង​លោកគ្រូ​-​អ្នកគ្រូ​នៅ​សាលាបឋមសិក្សា​ក្រុងព្រះសីហនុ​ក្រុង​ស្វាយរៀង​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​កសាង​នូវ​អគារ​សាលារៀន​ដ៏​ស្រស់ស្អាត​មួយ​ខ្នង​២​ជាន់​មាន​២០​បន្ទប់​សម្រាប់​សិស្សានុសិស្ស​បាន​រៀនសូត្រ​សមរម្យ​។​ពួកគាត់​បេ្ត​ជ្ញា​នាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​។​

​លោកស្រី​ទុំ ទីណា នាយិកា​សាលាបឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង​បានឱ្យដឹងថា​អគារ​មួយ​ខ្នង កម្ពស់​ពីរ​ជាន់​មាន​២០​បន្ទប់ ទីចាត់ការ​មួយ​ខ្នង​ខ្លោងទ្វារ និង​របង​ជុំវិញ​សាលា ក្រាល​សាប ផ្លូវ​ប៉េ​តុង និង​ដំបូល​តារាង​បាល់បោះ ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ សំណង់​សាងសង់​ដោយ​កងវិស្វកម្ម​តេ​ជោ ហ៊ុនសែន​សៀមរាប ដឹកនាំ​ដោយ​លោក​ខេង សុមេធ រួចរាល់​បាន​៩០​ភាគរយ​ហើយ​ទុក​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​បាន​រៀនសូត្រ​៕S/​

​បេ្ត​ជ្ញា​នាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​