​បែកធ្លាយ​!​នាយ​តាក់ស៊ីរ​ត់ទៅ​បួស​ចោល​ប្រពន្ធ​និង​ឈប់​ធ្វើ​ការងារ​

358
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​កំប្លែង​ល្បី​នាយ​តាកស៊ី​នៅ​សុខៗ​បែរជា​ប្រកាស​ទៅ​បួស​ធ្វើជា​ព្រះសង្ឃ​ចោល​ប្រពន្ធ​និង​ប្រាប់​ឱ្យ​ទៅរក​ប្តី​ថ្មី​ថែមទៀត​និង​ឈប់​ខ្វល់​រឿង​ការងារ​អ្វី​ទៀតឡើយ​។

​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩​តារា​សម្តែង​លោក​អ៊ឹម​ជីវ៉ា​បាន​បង្ហោះ​សារ​ជូនដំណឹង​ស្ថានភាព​របស់​តារា​កំប្លែង​នាយ​តាក់ស៊ី​បច្ចុប្បន្ននេះ​ដោយ​លោក​សរសេរថា​ជួយ​Share​លើកទឹកចិត្ត​គាត់​១​ផង​អាណិត​តារា​កំប្លែង​នាយ​តាក់ស៊ី​ណាស់​។

អាជីពពី​សិល្បៈ​បែ​ជា​ទៅ​បួស​ព្រះសង្ឃ​រហូត​ដោយសា​តែ​ជំងឺ​រាំរ៉ៃ​ខ្លាំងពេក​!​ខ្ញុំ​ស្គា​ល់បង​តាក់ស៊ី​១៤​ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ​២០០៥​គឺ​តាំងពី​គាត់​កំប្លែង​នៅ​ទូរទស្សន៍ប៉ុស្តិ​លេខ​៣​ម្លេះ​គាត់​ខំប្រឹងប្រែង​តស៊ូ​និង​សិល្បៈ​ណាស់​បាន​តិចតួច​គាត់​មិនដែល​មាត់ករ​ដូច​គេ​ទេ​ឱ្យតែ​ហៅ​គាត់​ទៅ​កំប្លែង !”​។

​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា កន្លងមក​ខ្ញុំ​និង​គាត់​មិនសូវ​ជា​បាន​ជួបគ្នា​ទេ​ដោយសារ​វល់​រៀងៗ​ខ្លួន តែ​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​នោះ​គឺ​ខ្ញុំ​កំពុងតែ​អង្គុយ​ហូបបាយ​ស្រាប់តែ​គាត់​ដើម​ក​ប្រាប់​ខ្ញុំ​ថា​:​ជីវ៉ា​អើយ​បង​ជិត​ផ្អាក​ពី​សិល្បៈ​ហើយ​ខ្ញុំ​សួ​គាត់​វិញ​ថា​ថី​បាន​បង​ឯង​ឈប់​??​គាត់​ថា​គាត់​ទៅ​បួស​រហូត​!!​។ខ្ញុំ​សួរថា​ចុះ​ក្រុមគ្រួសា​ប្រពន្ធ​កូន​?​គាត់​ឆ្លើយថា​ខ្ញុំ​ទៅ​បួស​នេះ​គឺ​មិន​យក​អ្វី​ទៅ​ទាំងអស់​គឺ​សុំ​ផ្ញើខ្លួន​តែ​លើ​ព្រះសង្ឃ​ទេ​ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ដែរ​ថាអោយ​គាត់​ទៅរក​អ្នកណា​ថ្មី​ទៅ ខ្ញុំ​សុខចិត្ត​លះបង​ទាំងអស់ !!!​។​

​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមា​គ​សិល្បករ​ខ្មែរ​លោក​បាន​ប្រាប់ថា​បង​តាក់ស៊ី​គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា​ខែ​៥​គឺ​ខែឧសភា​ខាងមុខនេះ​បង​ទៅ​បួស​ហើយ​រាល់ថ្ងៃ​បង​មិនអាច​ទប់​និង​ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​ផ្សេងទៀត​បានទេ គឺ​បង​ពិបាក​ទ្រាំ​ណាស់​ប្អូន​អើយ ពេលខ្លះ​ថប់ដង្ហើម​សន្លប់​ស្ទើ​រាល់ថ្ងៃ​ក៏មាន ។​

លោក​អ៊ឹម​ជីវ៉ា​ក៏​និយាយថា​ខ្ញុំ​ប្រាប់​គាត់​ថា​ម៉េច​ក៏​បង​មិន​ទៅ​ពេទ្យ​គាត់​ថា​គា​ត់ទៅ​អស់ហើយ​តែ​ពិបាក​ណាស់​អូន​អើយ គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ ។ ខ្ញុំ​ពិតជា​អាណិត​បង​តាក់ស៊ី​ណាស់ អ្វីដែល​ខ្ញុំ​អាចជួយ​បង​បាន​មានតែ​ផ្តល់​កម្លាំងចិត្ត​អោយ​បង​ឆាប់​ជា​ពី​ជំងឺ សូម​បង​កុំ​អស់សង្ឃឹម​៕S/