​បំផ្លើស, បំភ្លៃ, បំភាន់, ​បំភ្លឺ, ​បំព្រាង, ​ព្រាង, ​ពង្រាប, ស្ថាន, ​ជំហរ, ​ជំទាវ, ជុំរុំ, ​ជំរំ

2075
ចែករម្លែក
  • 16
    Shares

​បំផ្លើស ( កិ​. ) ធ្វើ​ឱ្យលើស គឺ​ធ្វើឱ្យ​កើន​ឱ្យ​ជ្រុល​ហួស​៖ បំផ្លើសពាក្យ​, បំផ្លើសសេចក្តី ។ ប្រើ​ជា កិ​. វិ​. ឬ គុ​. ក៏បាន​៖ និយាយ​បំផ្លើស សម្តី​បំផ្លើស ។
​ ​
បំភ្លៃ ( កិ​. ) បញ្ចូល​ថែម​, កែម​ផ្សំ​, លស់​រំលង​ខ្លះ​មិន​រៀបរៀង តាម​លំដាប់​៖ បំភ្លៃចង្វាក់​, បំភ្លៃជើង ។
​ ​
បំភាន់ ( កិ​. ) ធ្វើឱ្យ​ភាន់​៖ កុំ បំភាន់​គេ ។ បំភ័ន្ត​
​ ​
​បំភ្លឺ ( កិ​. ) ធ្វើឱ្យ​ភ្លឺ គឺ​អុជ​ភ្លើង​, លើក​ភ្លើង​, ទ្រោល​ភ្លើង​ឱ្យ​ភ្លឺ ឬ​និយាយ ពន្យល់​ឱ្យ​ភ្លឺ​គំនិត​ប្រាជ្ញា ។ (​ព​. ប្រ​.) បំភ្លឺ ជាតិ គឺ​ញ៉ាំង​ជាតិ​របស់ខ្លួន​ឱ្យ​ភ្លឺ ឱ្យ​ប្រព្រឹត្ត ទៀងត្រង់ ឱ្យ​កាន់​សុចរិតយុត្តិធម៌ (​ព​. ផ្ទ​. បំព្រៃជាតិ​) ។ បំភ្លឺប្រទេស គឺ​ធ្វើ​ប្រទេស របស់ខ្លួន​ឱ្យ​ភ្លឺ​លូតលាស់​ចម្រើន ឱ្យ រុងរឿង ឱ្យ​ថ្កើងថ្កាន (​ព​. ផ្ទ​. បំព្រៃ ប្រទេស​) ។ បំភ្លឺលោក គឺ​ញ៉ាំង​លោក​ឱ្យ​ភ្លឺ ឱ្យ​រុងរឿង ឱ្យ​ប្រកបដោយ​សុចរិត យុត្តិធម៌​, ឱ្យបាន​សុខ​ស្ងប់​៖ អ្នកប្រាជ្ញ​ទាំង ឡាយ ជា​មនុស្ស​បំភ្លឺលោក​, ព្រះពុទ្ធ​និង ព្រះអរហន្ត​ទាំងឡាយ ជា​អ្នក​បំភ្លឺលោក ខាង​ការពន្យល់​ឱ្យ​សត្វលោក​រាវរក​ធម៌ ដើម្បី​រំលត់ទុក្ខ​ឃើញ ៘
​ ​
​បំព្រាង ( គុ​. ឬ កិ​. វិ​. ) ដែល ភ្លឺ​ព្រាងៗ​ ៖ ខែរះ​បំព្រាង ។ ន​. ឬ គុ​. វេលា​ដែល​ព្រះអាទិត្យ​ទើប នឹង​បញ្ចោ​ញ ពន្លឺ​ឃើញ​ព្រាងៗ​ ៖ ពេល​បំព្រាង​, ភ្លឺ​បំព្រាង ។
​ ​
​ព្រាង ( កិ​. ) ធ្វើ​មួយ​ទ្រួស ល្បងមើល​សិន​, និយាយ​, ស្នើ​មួយ​លើក មុន​ល្បងមើល​សិន​៖ ព្រាងការ​, ព្រាង សំបុត្រ​, ព្រាង​សេចក្តី​, ព្រាងដំណើរ​, និយាយ​ព្រាង ។ គុ​. ដែល​គ្រាន់តែ​ធ្វើ ឬ​និយាយ​មួយ លើក​មុន ល្បងមើល​សិន​៖​សេចក្តីព្រាង​,​សំបុត្រ​ព្រាង​, ពាក្យ ព្រាង​។ ភ្លឺ​ព្រាងៗ​ដែល​ភ្លឺ​បន្តិចៗ ព្រឹមៗ​។ យល់​ព្រាងៗ យល់​បន្តិចៗ​មិន ទាន់​ស៊ប់ ។
​ ​
​ពង្រាប ​( កិ​. )​ធ្វើឱ្យ​រាប់ ឱ្យ​ថ្នឹក​៖ ពង្រាបដី​, ពង្រាបគោ ។ ធ្វើឱ្យ​បាក់បប​, ឱ្យ​រាបសា​, ឱ្យ​រាបទាប​៖ ពង្រាបស្រុក​។
​ ​
ស្ថាន សំ​., បា​. ( ន​. ) (​ឋាន​) ឋាន ។ ដោយ​ស្ថាន ដោយ​កន្លែង​, ដោយ ឡែក​៖ រឿងនេះ​ត្រូវ​លើក ទុក​ដោយ ស្ថានសិន ។ ស្ថានការណ៍ ស្ថានភាព​, ទីតាំងនៅ​ពិតប្រាកដ​, អាកប្បកិរិយា​, ហេតុភេទ​, ដំណើរ​ទំនង​, បែបបទ​, ជើងការ​, ដំណើរ​ការណ៍​ដែល​ប្រព្រឹត្ត ទៅ​, ជំហរ​៖ ស្ថានការណ៍​របស់​ស្រុក​- ទេស​, ចាំ​ស្តាប់​មើល​ស្ថានការណ៍ សកលលោក ។ ស្ថានទោស ថ្នាក់​ទោស​, កម្រិត​ទោស ។ ស្ថានបាល (–​ន៉ៈ​–) អ្នកចាំទី​, ឆ្មាំ​ទី់ អ្នក​ចាំ​ប៉ែក ។ ស្ថានភាព (​ម​. ព​. ស្ថានការណ៍​) ។ ស្ថានសួគ៌ ឋានសួគ៌ ៘
​ ​
​ជំហរ -​ហ៊ ( ន​. ) កម្ពស់​ដែល ឈរ​, ឥរិយាបថ​ឈរ​,​ភាព​ដែល​ឈរ​៖ មួយ​ជំហរ​មនុស្ស ។ គុ​. ដែល​ឈរ​តែ​, ដែល​មិនសូវ​បានការ​, បានតែ​ខាង​អួត​, បានតែ​ខាង​ស៊ី​ខាង​ចាយ​ជាដើម​៖ ជំហរ តែ​ថា​ឱ្យគេ​, ជំហរតែអួត​, ជំហរតែស៊ី​, ជំហរតែចាយ ។
​ ​
​ជំទាវ ( ន​. ) បណ្តា​ស័ក្តិ សម្រាប់​ស្ត្រី​ជា​ភរិយា​សេនាបតី​ដោយ ព្រះករុណា​ជា​ម្ចាស់ជីវិត ទ្រង់​ប្រោស ព្រះរាជទាន​តាំង​៖ លោកជំទាវ (​លោក ស្រី​) ។ បណ្តា​ស័ក្តិ​នេះ ទោះបី​ភរិយា របស់​មន្ត្រី​ស័ក្តិ​១០​ហ៊ូពាន់​ឯទៀតៗ ក្រៅពី​សេនាបតី​ក៏ដោយ​, ស្រេច​នឹង ព្រះករុណា​ជា​ម្ចាស់ ។
​ ​
ជុំរុំ ( កិ​. វិ​. ) ដែល​ជួបជុំ​មូល គ្នា​ឥតមាន​សល់​ម្នាក់​៖ ភ្ញៀវ​បានមក​ជុំរុំ អស់ហើយ​, កុំអាល​និយាយ ការណ៍ ចាំ​ឱ្យ​ជុំរុំ​គ្នា​សិន ។
​ ​
​ជំរំ ( ន​. ) ទី​សម្រាប់​ជ្រក អាស្រ័យ​បណ្តោះអាសន្ន ធ្វើ​ដោយ មែកឈើ ស្លឹកឈើ​ឬ​ចំបើង ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​