​បំពាក់​កន្សែង​ជូន​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ទើប​រើស​ថ្មី​ចំនួន​៥២​នាក់

418
ចែករម្លែក
  • 60
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​សម្តេច ហ៊ុន សែន ក្រពុំ​ឈូក ចំនួន ៥២​នាក់​។​

ពិធី​បំពាក់​កន្សែង​ជូន​យុវជន​ទើប​រើស​ថ្មី​ចំនួន ១៧​នាក់ ស្រី ១៧​នាក់​ស្ថិតនៅ​ភូមិ​ស្វាយ​ប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ក្រោម​វត្តមាន​លោក ពឹង ទ្រី​ដា អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។​

​ជាមួយគ្នា​នោះដែរ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ត្រូវខិតខំ​៖-​រៀនសូត្រ​អោយក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​។​-​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​។​-​គោរព​ច្បាប់​ចរាចរ​អោយ​ខ្ចា​ប់​ខ្ជួន​។​-​ចូលរួម​ថែរក្សា​អនាម័យ​និង​សំអាត​នៅ​សាលា​និង​តាម​កន្លែង​ផ្សេងៗ -​ជួយ​កិច្ចការ​ផ្ទះ បន្ទាប់ពី​ការសិក្សា រៀនសូត្រ ។​

​បន្ទាប់មក​បានប្រគល់​កញ្ចប់​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​១​និង​ថវិកា​លោក​អ៊ុន​ចាន់​ដា​ប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ជូន​ក្លិប​យុវជន​ចំនួន ៥០០.០០០​រៀល ៕S/​