​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ជូន​ដល់​សមាជិក​អតីតយុទ្ធជន​

1179
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ថ្នាក់​មាស​.​ប្រាក់​.​សំរិទ្ធ​ជូន​ដល់​សមាជិក​អតីតយុទ្ធជន​។​សមាគម​អតីត​យ​យុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោចាន់​សុភ​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សិ​ករង​នឹង​ជា​ប្រធាន​សមាគម​អី​តយុទ្ធ​ជនកម្ពុជា​ខេត្តព្រះវិហារ​នឹង​ស្នងការ​នគ​បាល​មេបញ្ជាការ​កងរាជអាវុធហត្ថ​។​

​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ស្តា​និតិ​សម្បទា​ខេត្ត​ជា​អនុប្រធាន​រួម​នឹង​ជំនាញ​ពាក់ព័ន្ធ​ជា​សមាជិក​ផង​នោះ​កាលពី​រសៀល​ថ្ងៃទី​២​ឧសភា​គស​២០១៨​នេះ​បានរៀបចំ​ធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ថ្នាក់​មាស​.​ប្រាក់​.​សំរិទ្ធ​ជូន​ដល់​សមាជិក​អតីតយុទ្ធជន​ក្នុង​ខេត្តព្រះវិហារ​ដែលជា​ជនពិការ​និវត្តជន​ចំនួន​៥០០​នាក់​មកពី​ស្រុក​ចំនួន​៣​មានស្រុក​គូ​លេន​.​ស្រុក​រវៀង​.​នឹង​ស្រុក​សង្គម​ថ្មី​នៅ​សាលាខេត្ត​ព្រះវិហារ​ក្រោម​វត្តមាន​ដ៍​ខ្ពង់ខ្ពស់​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​អគ្គ​មេញ្ជា​ការរង​នៃ​ខ​.​ភ​.​ម​មេបញ្ជាការ​កងទ័ពជើងគោក​នឹង​ជា​សមាជិក​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុភ​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សិ​ករង និង​ជា​ប្រធាន​សមាគម​អតីតយុទ្ទ្ធជន​កម្ពុជា ខេត្តព្រះវិហារ បាន​រាយការណ៍​ឲ្យ​ដឹងថា​:​ដើម្បី​ផ្តល់នូវ​ការលើកទឹកចិត្ត​នឹង​តបស្នង​ដឹងគុណ​ចំពោះ​គុណបំណាច់​ដែល​បងប្អូន​អតីតយុទ្ធជន យើង​បាន​លះបង់​ញើស​ឈាម​កាយសម្បទា​ចំពោះ​ជាតិ​មាតុភូមិ​ទឹកដី​នឹង​ភាពសុខសាន្ត​របស់​ប្រទេសជាតិ នឹង​ប្រជាជន​កម្ពុជា កន្លងមក​។​

​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​បានស្នើរ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​អគ្គមេបញ្ជាការ​នៃ​ខ​.​ភ​.​ម កង​ទ័​ជ៊​ព​ជើងគោក​ពិសេស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដើម្បី​ផ្តល់ជូន​នូវ​គ្រឿង​ឥស្សរិយយស​ការពារជាតិ ថ្នាក់​មាស​.​ប្រាក់​.​នឹង​សំរិទ្ធ ដើម្បី​ផ្តល់នូវ​ការលើកទឹកចិត្ត​ដល់​អតីតយុទ្ធជន​យើង​ដែលជា​ជនពិការ​និវត្តជន​ក្នុង​ខេត្តព្រះវិហារ​ក្នុងស្រុក​គូ​លេន​.​ស្រុក​សង្គម​ថ្មី​.​នឹង​ស្រុក​រវៀង​.​ខេត្តព្រះវិហារ​ដែលមាន​ចំនួន​សរុប​៥០០​នាក់​។​

ក្នុងនោះ​ត្រូវបាន​ផ្តល់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ថ្នាក់​មាស​ចំនួន​១​គ្រឿង​.​ថ្នាក់​ប្រាក់ ៦៣​គ្រឿង​.​ថ្នាក់​សំរិទ្ធ​ចំនួន​៤៣៧​គ្រឿង ។ ព្រមទាំង​ផ្តល់នូវ​ថវិកា ក្នុង​ម្នាក់ៗ ៥០.០០០​រៀល​ផងដែរ ៕S/

​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ជូន​ដល់​សមាជិក​អតីតយុទ្ធជន​

#