​បំពាក់​ម៉ាស៊ីន​ស្គែ​ន​កំដៅ​ត្រួតពិនិត្យ​វី​រ៉ុ​ស​Covid19​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​

180
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​ភ្ញៀវ​ទេសចរណ៍​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ហាក់​មាន​ទំនុកចិត្ត​មកលើ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ដែល​បាន​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​។ ដែល​ក្រសួងសុខាភិបាល បានដាក់​មន្ត្រី​ប្រចាំការ និង​ម៉ាស៊ីន​ស្គែ​ន​ត្រួតពិនិត្យរ​កវី​រ៉ុ​សស Covid-19 ដែលជា​ជំងឺ​ផ្លូវដង្ហើម​ថ្មី​។​

លោក​វេជ្ជបណ្ឌិត​អ៊ឹម​បុត្រ​ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័ក​ប្រចាំការ​នៅ​ច្រកទ្វា​អន្តរជាតិ​បាវិត​បានឱ្យ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ដឹងថា​មន្ត្រី​ច​ត្តា​ឡី​ស័ក​បាន​ត្រួតពិនិត្យ​វីរុស​កូ​រ៉ូ​ណា​នេះ​ដោយ​បំពាក់​ម៉ាស៊ីន​ស្គែ​ន​គ្រប់​ភ្ញៀវ​ទាំងអស់​។​ប្រសិនបើ​មាន​រោគសញ្ញា​សង្ស័យ​ដែលមាន​កម្តៅ​ចាប់ពី​៣៨​អង្សារ​ទ្បើង​ទៅ​មន្ត្រី​ជំនាញ​នឹង​នាំ​ភ្ញៀវ​នោះ​ចូលក្នុង​បន្ទប់​សុវត្ថិភាព​ពិនិត្យ និង​វាស់​កម្តៅ សារជាថ្មី​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​មន្ត្រី​ច​ត្តា​ឡី​ស័ក​ត្រូវ​ពាក់​សម្លៀកបំពាក់​ការពារ​សុវត្ថិភាព​ហើយ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​អគារ​សុវត្ថិភាព​ឲ្យ​ដេក​នៅលើ​គ្រែពេទ្យ​ដែលមាន​បំពាក់​បំពង់ខ្យល់​អុកស៊ីហ្សែន​និង​មាន​គ្រូពេទ្យ​ប្រចាំការ​ពិនិត្យ​តាមដាន​និង​សង្គ្រោះ​។​ក្នុងករណី​បើ​ត្រូវបញ្ជូន​ជនរងគ្រោះ​យើង​ក៏មាន​រថយន្ត​សាមុយ​១​គ្រឿង​យកមក​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​មក​ប្រចាំការ​២៤​ម៉ោង​ដោយមាន​បំពាក់​បរិក្ខា​ពេទ្យ និង​គ្រូពេទ្យ​ត្រៀម​ប្រចាំការ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​ការពិនិត្យ​រោគសញ្ញា​នៃ​មេរោគ​ផ្លូវដង្ហើម​ថ្មី​ឈ្មោះ​កូ​រ៉ូ​ណា​នៅ​ច្រកទ្វា​អន្តរជាតិ​បាវិត​នេះ​គឺ​បានធ្វើ​ឡើង​គ្រប់​ភ្ញៀវ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​ពុំទាន់​រកឃើញ​មាន​ភ្ញៀវ​ណា​ម្នា​ក់មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ​នៅឡើយ​ទេ​។​ដូច្នេះ​ទើប​ភ្ញៀវទេសចរ​មិន​ខ្លាច​ជំងឺ​ផ្លូវដង្ហើម​ហើយ​ភ្ញៀវ​ខ្លះ​ពុំមាន​ពាក់​ម៉ាស​តែម​ន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំការ​នៅ​បញ្ជ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​បាន​ចែក​ម៉ាស់​ឱ្យ​ភ្ញៀវ​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕S/​