​បំពាក់​ឯកសណ្ឋាន​ចំណាំងផ្លាត​ដល់​កម្លាំង​សណ្តាប់ធ្នាប់​៥០​នាក់​

356
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​រសៀល ថ្ងៃ ទី ២០ ខែ មីនា ឆ្នាំ ២០១៩ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាល រង ខណ្ឌ មានជ័យ បាន​ចូលរួម ក្នុង ពិធី សំណេះសំណាល បំពាក់ ឯកសណ្ឋាន ចំណាំង ផ្លាត ជូន ដល់ កម្លាំង សណ្តាប់ ធ្នាប់ ខណ្ឌ ចំនួន ៥០ នាក់​ខណៈដែល​រួមចំណែក​យ៉ាងសកម្ម​បំផុត ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​សាធារណៈ ក្នុង មូលដ្ឋាន ខណ្ឌ ឱ្យមាន​របៀបរៀបរយ ។​

​ក្នុងនោះដែរ​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​បានធ្វើការ​កោតសរសើរ​ដល់​កម្លាំង​ទាំងអស់​ដែល​ខិតខំ​បំពេញការងារ​ជួយ​ដល់​រដ្ឋបាល​ខណ្ឌ និង ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​រក្សា​សន្តិសុខ ជូន​ថ្នាក់ដឹកនាំ​ជា​រៀង​រាល់ពេល ។​ជាពិសេស​ជាងនេះទៀត កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​បំផុត ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​សា​ធា​រណះ ក្នុង មូលដ្ឋាន ខណ្ឌ ឱ្យមាន​របៀបរាបរយ ។​

​បន្ទាប់មក លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាល រង ខណ្ឌ មានជ័យ សូមអោយ​បងប្អូន កម្លាំង សណ្ដាប់ធ្នាប់ ទាំង អស់ ថែរក្សា សុខភាព ជា​ចម្បង នឹង​បន្ត​ខិតខំ​ប្រឹង ប្រែង ការងារ រៀបចំ សណ្ដាប់ធ្នាប់ សាធារណៈ ជូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន អោយបាន​ល្អ​ថែម ទៀត​។​

​ក្នុងនោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ ក៏បាន​ឧបត្ថម្ភ​នូវ អាវ​ចំណាំង ផ្លាត ក្នុង​ម្នាក់​១​កំ​ប្លេ និង ទឹកប្រាក់ ក្នុង ម្នាក់ ទទួល បាន ១០.០០០ រៀល សរុប ៥០០, ០០០ រៀល ផង ដែរ ៕S/​