​បំពេញ​ក្ដី​ស្រមៃ​ដំណើរ​កម្សាន្ត​របស់​អ្នក​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ដ៏​ពិសេស​ពី​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​

251
ចែករម្លែក
  • 10
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នក​ដែល​ចូលចិត្ត​ដើរលេង​ជុំវិញ​ពិភពលោក​ឥឡូវនេះ​អាច​ស្វែងយល់​ពី​លទ្ធភាព​ក្នុង ការធ្វើដំណើរ​ឥត​ដែន​កំណត់​ដែល​ចំណាយលុយ​តិច ដោយសារ​ការបញ្ចុះ​តម្លៃ​ជា​សកល​របស់ អ៊ែ​ម​មឺ​រឹត​”Emirates”​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​នេះ​តទៅ​។

​ការបញ្ចុះ​តម្លៃ​ដ៏​ពិសេស​នេះ​កំពុង​រង់ចាំ​អ្នកធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​ទាំងអស់​ដែល​អាច​រីករាយ​ជាមួយ​ការធ្វើដំណើរ​ទៅកាន់​ទិសដៅ​នានា​ទូទាំង​សកលលោក​ជាមួយនឹង កៅអី​ថ្នាក់​សន្សំសំចៃ និង​ថ្នាក់​ពាណិជ្ជកម្ម​។​

​ការផ្តល់ជូន​នេះ​មាន​សុពលភាព សម្រាប់​បណ្តាញ​ទិសដៅ​នានា​របស់ អ៊ែ​ម​មឺ​រឹត នៅក្នុង​សកលលោក ដែល​ភ្ជាប់​ពី​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ទីក្រុង​នានា​នៅ​អាស៊ី​អាស៊ី​បូព៌ា​អឺរ៉ុប​និង​អាមេរិក​។​លើសពីនេះទៅទៀត​ចាប់ពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​អ្នកធ្វើដំណើរ​វិស្សមកាល​និង​អ្នកធ្វើ​ជំនួញ​នឹង​រីករាយ​ជាមួយ​ការហោះហើរ​ផ្ទាល់​ពី​ទីក្រុង​ភ្នំពេញ​(PNH)​ទៅ​ទីក្រុង​បាងកក​(BKK)​ដែល​ផ្ដល់ជូន​សេវាកម្ម​ហោះហើរ​ប្រចាំថ្ងៃ​ថែមទៀត​។

​ជើងហោះហើរ​ត្រង់​ថ្មី​នេះ​នឹង​ត​ភ្ជាប់​រាជធានី​នានា​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ផ្តល់នូវ​ការតភ្ជាប់​ទៅកាន់​បណ្តាញ​សកលលោក​របស់​អ៊ែ​ម​មឺ​រឹត​ដែល​នឹង​បង្កើន​ការតភ្ជាប់​ទៅកាន់​ជាង​150​ទិសដៅ​។​អ្នកដំណើរ​ទាំងអស់​ដែល​កក់​សំបុត្រ​ទៅមក​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​នឹងមាន​លទ្ធភាព​កក់​សំបុត្រ​យន្តហោះ តម្លៃ​ពិសេស​របស់ អ៊ែ​ម​មឺ​រឹត សម្រាប់​ការធ្វើដំណើរ​រហូត ដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។​

ថ្លៃ​សំបុត្រ​ទៅ​យ៉ង់​ហ្គូ​ន​(Yangon)​តម្លៃ​សំបុត្រ​ថ្នាក់​ជំនួញ​(BusinessClass)៧៩៩​ដុល្លារ​តម្លៃ​សំបុត្រ​ថ្នាក់​សន្សំសំចៃ​(EconomicClass)​។​ទៅ​ឌូ​បៃ​(Dubai)​ថ្នាក់​ជំនួញ​២២១៧​ដុល្លារ​ថ្នាក់​សន្សំសំចៃ​៨០៣​ដុល្លារ​។​ទៅ​ប៉ារីស (Paris) ២៧១៥​ដុល្លារ​សម្រាប់​ថ្នាក់​ជំនួញ​និង​ថ្នាក់​សន្សំសំចៃ​៧៦១​ដុល្លារ និង​ទៅ​ឡុង​ដ៍ (London) ថ្នាក់​ជំនួញ ២៨៧១​ដុល្លារ និង​សន្សំសំចៃ ៩២២​ដុល្លារ​៕S/