​ប៉ូលិស​កម្ពុជា​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​ពី​ប៉ូលិស​កូរ៉េ​

154
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រីនគរបាល​កម្ពុ​ជាទ​ទួលបាន​ការបណ្តុះបណ្តាល​ស្តីពី​“​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​”​ពី​គ្រូ​ជំនាញ​ផ្នែក​កោសល្យវិច័យ​និង​ស៊ើបអង្កេត​បទល្មើស​បច្ចេក​វិទ្យា​របស់​ទីភ្នាក់ងារ​នគរបាលជាតិ​កូរ៉េ​។​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​២​សប្តាហ៍​ដោយ​ចាប់ពី​ថ្ងៃទី​១៤​ខែតុលា ឆ្នាំ​២០១៩​។

នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ គឺមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​លោក​លី​សាង​ហ៊ុន​(LeeSangHoon)​អគ្គ​កុងស៊ុល​ច្បាប់​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​ពៅ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៥​រូប​មកពី​នាយកដ្ឋាន​ផ្សេងៗ​ចំណុះឱ្យ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​ពៅ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ថ្លែងថា​គោលបំណង​ក្នុងការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ស្តីពី​“​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​”​គឺ​ដើម្បីឱ្យ​សិក្ខាកាម​ដែល​ចូលរួម​មានចំណេះដឹង ក្នុង​យុទ្ធសាស្ត្រ​សម្រាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។

​លោក​ក៏បាន​បង្ហាញ​ពី​ភាពខុសគ្នា​រវាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា ដើម្បីឱ្យ​សិក្ខាកាម​កាន់តែ​យល់ច្បាស់​អំពី​តួនាទី ភារកិច្ច​របស់​នាយក​ដ្ឋា​ន​នីមួយៗ​។ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​សិក្ខាកាម​ប្រើប្រាស់​អ្វីដែល​បានទទួល​នៅថ្ងៃនេះ​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ឱ្យបាន​ជោគជ័យ​។​

​ចំណែក​លោក​លី​សាង​ហ៊ុន​អគ្គ​កុងស៊ុល​ច្បាប់​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍​ឱ្យដឹង​ក្នុង​ពិធី​បើក​វគ្គ​ថា​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​។​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហ​ការណ៍​ជាមួយ​ទីភ្នាក់ងារ​នគរបាលជាតិ​កូរ៉េ​ដែលមាន​រយៈពេល​២​សប្តាហ៍​ដោយមាន​លោក​JiyongLee​។​លោក​KevinKim​ជា​គ្រូ​ជំនាញ​ផ្នែក​កោសល្យវិច័យ​និង​ស៊ើបអង្កេត​បទល្មើស​បច្ចេក​វិទ្យា​របស់​ទីភ្នាក់ងារ​នគរបាលជាតិ​កូរ៉េ​ដែលជា​គ្រូ​ឧទ្ទេសនាម​៕S/

​រូប​ថ​តៈ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​”​