​ប៉ូលិស​កម្ពុជា​បង្ក្រាប​ជនសង្គមងងឹត​ចិនមួយសម្បុកធំ​នៅ​ខេត្តតាកែវ​

1958
ចែករម្លែក
  • 23.9K
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​កម្ពុជា​បាន​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ចំនួន​២៣៥​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ វី​អូ​អាយ​ភី​(VOIP) ទៅ​ប្រទេស​ចិន ដោយ​យក​កម្ពុជា​ធ្វើជា​មូលដ្ឋាន​។ ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ខេត្តតាកែវ​។​

​ប៉ូលិស​កម្ពុជា​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ចំនួន​២៣៥​នាក់​នៅ​ខេត្តតាកែវ​(រូបថតសហការី)

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ ព្រលប់​ថ្ងៃទី​២៦ ខែវិច្ឆិកា​ថា ករណី​បង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៣៥​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន ៣៥​នាក់​ទាក់ទង​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​VOIP​ទៅ​ក្រៅប្រទេស​គឺ​ទៅ​ប្រទេស​ចិន​។​សមត្ថកិច្ច​បាន​នាំខ្លួន​ជនជាតិ​ចិន​ទាំង​២៣៥​នាក់ មក​ប្រគល់អោយ​នាយកដ្ឋាន​អន្តោប្រវេសន៍​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​នេះ ស្ថិតនៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ដោយនៅ​បួន​ទីតាំង​ផ្សេងគ្នា​។​ក្នុងនោះ​​ទីតាំង​ទី​១. ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦៣​នាក់ (​ស្រី​៧​នាក់​)​។​​ទីតាំង​ទី​២. ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​១២​នាក់​(​ប្រុស​)​។​​ទីតាំង​ទី​៣. ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​៧០​នាក់ (​ស្រី​២៤​នាក់​)​និង​​ទីតាំង​ទី​៤. ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៩០​នាក់ (​ស្រី​៥​នាក់​) ។​សរុប​ទាំង​បួន​ទីតាំង ចំនួន​២៣៥​នាក់​( ស្រី​៣៦​នាក់​)៕សរន

​ប៉ូលិស​កម្ពុជា​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ចំនួន​២៣៥​នាក់​នៅ​ខេត្តតាកែវ​