​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​បន្តបន្ទាប់​ជនល្មើស​២​នាក់​ករណី​គ្រឿងញៀន

1158
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ប៉ូលីស​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​បន្តបន្ទាប់​ជនល្មើស​២​នាក់ ករណី​គ្រឿងញៀន ។​លោក​វរសេនីយ៍​ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​:​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត កាលពី​ម៉ោង​៤​និង​ថ្ងៃទី ៣០ ខែមេសា​ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ជ​នស​ង្ស​យ​ឈ្មោះ​យែ​ម ឈៀង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​្នាក់នៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ​យ័ ។​

​លោក​អធិការ​និយាយថា​:​លុះ​មកដល់​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃទី​២​ឧសភា​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​បន្ត​ឃា​ត៉​ខ្លួន​ជន​ស​ង្ស​យ​ជួញដូ​ថ្នាំញៀន​ម្នាក់ទៀត នៅ​ចំណុច​ភូមិ​អូជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ ជ​នស​ង្ស​យ័​មានឈ្មោះ រស់ ឆៃ​លាង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​ស្នា​ក៉​នៅ​ភូមិ​ប៉ោ​ប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជយ ។​

កម្លាំង​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ ហើយ​រកឃើញ វត្ថុតាង​ល្មើសម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២០ កូន​ថង់​តូច​ដាក់​ក្នុង​ខោ​ខា​បូ​យ​។ ទូរស័ព្ទ ណូគា ចុច​ពិល​១​គ្រឿ​ពណ៌​ខ្មៅ​។ កម្លាំង​បាន​សាកសួរ​និង​បន្ត​នី​ត្តិ​វិធី​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង រួច​បញ្ជូនមក​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​៕S/