​ប៉ូលិស​ខណ្ឌដង្កោ​ ចាប់​ប្រជាពលរដ្ឋ​យកទៅ​វ៉ៃ ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​

286
ចែករម្លែក
  • 18
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញៈ​ ប្រភពព័ត៌មាន​បានឱ្យដឹងថា​ មាន​ប៉ូលិស​ខណ្ឌដង្កោ​៣​ទៅ​៤​នាក់ ​បាន​ចាប់​ប្រជាពលរដ្ឋ​យកទៅ​វ៉ៃ​យ៉ាង​សាហាវព្រៃផ្សៃ​នៅក្នុង​វត្ត​ព្រែក​ថ្លឹង​ កាលពី​យប់​ថ្ងៃទី​៩​ ខែមេសា​ឆ្នាំ​២០១៩ ​ដោយសារតែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌដង្កោ ​ព្រោះ​ខ្លួន​ជា​អ្នកអនុវត្ត​ន៍ច្បាប់​ បែរជា​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់​។ បើ​ថា​ប្រជាពលរដ្ឋ​ខុស​ចាប់​យកទៅ​អនុវត្តន៍តាម​ច្បាប់​ទៅ មិនគួរ​ប្រើ​ច្បាប់​ព្រៃ​បែបនេះ​ទេ​។​ទាក់ទិន​ករណីនេះ​ សារព័ត៌មាន​រស្មី​កម្ពុជា​ មិនទាន់បាន​ការបំភ្លឺ​ពី​ខាង​ប៉ូលិស​ខណ្ឌដង្កោ​នៅឡើយ​ទេ​។​សារព័ត៌មាន​រង់ចាំ​ទទួល​ការបញ្ជាក់​ពិ​សា្ត​រដើម្បី​ផ្សាយ​ជូន​នៅ​លេខ​ក្រោយ​៕S/​Ha