​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​ថ្នាំញៀន​២០​កញ្ចប់​

393
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អ្នកប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​៨​នាក់​រួមទាំង​វត្ថុតាង​ថ្នាំញៀន​២០​កញ្ចប់ ស្លាក​លេខ​ម៉ូតូ​៣​បន្ទះ​ដាវ​មួយ​ដើម​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​។​ការឃាត់ខ្លួន​នៅ​ភូមិ​អណ្តូង​៣​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​៥​កក្កដា​២០១៩​នេះ​។​

​ក្រោយពី​ទទួលបញ្ជា​កម្លាំង​បន្តទៅ​ភូមិ​អណ្តូង​៣​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​ជា​លិទ្ធ​ផល​ត្រួតពិនិត្យ​២​ទី​តាំ​ក្នុងភូមិ​ឃាត់ខ្លួន​បន្ថែម​បាន​ជនសង្ស័យ​៧​នាក់​ព្រមទាំង​ដកហូត​បាន​ក្រាម​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៩​កញ្ចប់​បន្ថែម​។​ស្លាក​លេខ​ម៉ូតូ​ចំនួន​៣​បន្ទះ​ដាវ​មួយ​ដើម​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​ឃាត់​និង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រង​ចាំង​កសាង​សុំ​នុំ​រឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី​ពេល​ក្រោយ​៕S/​