​ប៉ូលិស​ខេត្តកណ្តាល​ធ្វើ​ញ្ញត្តិ​គាំទ្រ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​អ៊ា​វ​ចំរើន​

1431
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​នគរបាល​និង​នាយ​នគរបាល​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានធ្វើ​ញត្តិ​ដាក់ជូន​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ដោយបាន​ប្រកាស​បដិសេធ​នូវ​ពាក្យបណ្ដឹង​ដែលមាន​ភាពមិនច្បាស់លាស់​មួយ​បាន​ចោទ​និង​មួលបង្កាច់​ធ្វើ​ប៉ះពាល់​កិត្តិយស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​។

​ការបដិសេធ​នេះ​គឺ​បន្ទាប់ពី​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រួមទាំង​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បានធ្វើការ​ចុះផ្សាយ អំពី​រឿង​មន្ត្រីប៉ូលិស​នៅ​ខេត្តកណ្ដាល​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​ដោយ​ផ្អែកទៅលើ​លិខិត​ពាក្យបណ្ដឹង​អនាមិក​ដែល​បាន​ប្តឹង​លោកស្នងការ​ទៅ​សម្ដេច​ក្រឡាហោម​សខេង​។​ប៉ុន្តែ​មកដល់ពេលនេះ​គ្មាន​មន្ត្រី​ណា​ម្នាក់​ចេញមុខ​មក​អះអាង​ឬ​ឆ្លើយបំភ្លឺ​ប្រាប់​អ្នកកាសែត​អំពី​ការដាក់​ពាក្យបណ្ដឹង​នេះ​ទេ​។

​នៅក្នុង​លិខិត​របស់​មន្ត្រីនគរបាល​ខេត្តកណ្ដាល​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៩​ក្រោម​ការចង្អុលបង្ហាញ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​។​

ដោយមាន​ការសម្របសម្រួល​ពី​លោ​កឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ជល់​មាន់ នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង ខេត្តកណ្ដាល​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​លុយ​ធៀ​ម​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​។​

​ក្រោយពី​ការចុះ​បង្ក្រាប​ខាងលើនេះ​រួចមក​ស្រាប់តែ​បែកធ្លាយ​មាន​ពាក្យបណ្ដឹង​អនាមិក​ប្ដឹងទៅ​សម្ដេច​ក្រឡាហោម​សខេង​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​នៅក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោមៈ​”​

យើងខ្ញុំ​ទាំងអស់គ្នា​ជា​នាយ​នគរបាល​នាយ​នគរបាល​រង​និង​មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​លើ​ខេត្តកណ្ដាល​សុំ​ប្ដឹង​លោក​អ៊ា​វ​ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្ដាល​អំពី​ការដឹកនាំ​ដោយ​ប្រើ​អំណាច​ផ្ដាច់ការ​ធ្វើបាប​កូនចៅ​និង​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ នឹងមាន ស្នាម​មេដៃ​មិន​ច្បាស់លាស់​ចំនួន ១២​មេដៃ​”​។​

​នៅក្នុង​ញត្តិ​គាំទ្រ​បានបញ្ជាក់​ទៀតថា​”​នៅ​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៩​មាន​ពាក្យបណ្ដឹង​អនាមិក​បាន​យកឈ្មោះ​នាយ​នគរបាល​នាយ​នគរបាល​រង មក​វាយប្រហារ​លើ​លោកស្នងការ​នគរបាល​ខេត្តកណ្ដាល​ថា ប្រើ​អំណាច​ផ្ដាច់ការ​ធ្វើបាប​កូនចៅ​និង​ប្រព្រឹត្ត​អំពើពុករលួយ​។​

នេះ​គឺជា​ចេតនា​ទុច្ចរិត​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​នៃ​បុគ្គល​ដែល​នៅ​ជុំវិញ​ទង្វើ​ខុសច្បាប់​(​ញៀន​ល្បែងស៊ីសង​)​របស់​ពួកគេ​ក្រោយពី​ការបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​អាប៉ោង​កាលពី​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០១៩ របស់​ពួកគេ​តែប៉ុណ្ណោះ​។​

​ក្នុងនាម​ជនរងគ្រោះ​ដែល​ត្រូវបាន​ក្រុម​ជន​អគតិ​យក​នាម​យើងខ្ញុំ​ទៅ​បង្កាច់បង្ខូច​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​ស្នងការ​នគរបាល​ខេត្តកណ្ដាល​យើងខ្ញុំ​ស្នើសុំ​សម្ដេច​ក្រឡាហោម​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុម​ជន​អគតិ​ដែល​យក​នាម​របស់​មន្ត្រី​នគរបាល​ខេត្តកណ្ដាល​ទាំងមូល​ទៅ​បំរើ​ក្នុង​គោលបំណង​ខ្មៅ​ងងឹត​របស់ខ្លួន​”​។​

​គួរ​បញ្ជាក់ថា​នៅក្នុង​ពាក្យបណ្ដឹង​ដែល​ប្តឹង​ស្នងការ​ខេត្តកណ្តាល​គឺ​ជនអនាមិក​បានធ្វើ​ជា​លិខិត​ប្ដឹងទៅ​សម្ដេច​ក្រឡាហោម​សខេង​ដោយ​យក​ស្នាម​មេដៃ​របស់​មនុស្ស​មួយចំនួន​(​ក្លែងក្លាយ​)​យកមក​ផ្តិត​នៅក្រោម​ពាក្យបណ្ដឹង​នោះ​នឹងមិន​បង្ហាញ​អំពី​អត្តសញ្ញាណ​អ្នក​ផ្តិត​នោះទេ​។ ពាក្យបណ្ដឹង​នេះ ត្រូវបាន​គេ​ដឹងថា បង្ហោះ​នៅក្នុង គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​តេ​ជោ​ស្អាង​ភ្នំ​។

ប៉ុន្តែ​បន្ទាប់ពី​បង្ហោះ​លិខិត​ពាក្យបណ្ដឹង​នេះ បាន រយៈពេល មួយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​នេះ បាន​បិទ​គណនី​ខ្លួនឯង​ចោល​។​ពាក្យបណ្ដឹង​នេះ​ត្រូវបាន​ព័ត៌មាន​មួយចំនួន​និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​យកទៅ​បង្ហោះ​ចែកចាយ និង​បានធ្វើ​ព័ត៌មាន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

​ពាក្យបណ្ដឹង​អនាមិក​ប្ដឹង​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ធ្វើឡើង​បន្ទាប់ពី​លោក​វរសេនីយ៍ឯក សេង​សុជាតិ​អធិការនគរបាល​ស្រុក​ស្អាង​,​លោក​វរសេនីយ៍ទោ​ស៊ុប​លាង​សែ​អធិការរង​នគរបាល​ស្រុក​ស្អាង , លោក​អនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ព្រែក​អំបិល ត្រូវបាន​ឲ្យ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក ដើម្បី​មក​ត្រួតពិនិត្យ​ការងាររដ្ឋបាល​។

(​យោងតាម​លិខិត​បង្គាប់ការ​ស្ដីពី​ការប្រគល់​ភារកិច្ច​ជា​បណ្ដោះអាសន្ន​ជូន​នាយ​នគរបាលជាតិ នៃ​ស្នងការ​នគរ បាល​ខេត្តកណ្ដាល​ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩)​។​នៅក្នុង​លិខិត​បង្គាប់ការ​បានបញ្ជាក់​ថា​អស់លោក​ដែលមាន​ឈ្មោះ​ខាងលើ​ត្រូវបំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បានល្អ​នូវ​រាល់​វិន័យ​ការងារ​តាម​តួនាទី​ភារកិច្ច​ដែល​បានកំណត់​រហូតដល់​មានការ​សម្រេច​ជាថ្មី​។​

​ការចេញលិខិត​បង្គាប់​ការ​ឲ្យ​មន្ត្រីនគរបាល​ខាងលើនេះ​ត្រូវបាន​ឲ្យ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក ដើម្បី​មក​ត្រួតពិនិត្យ​ការងាររដ្ឋបាល គឺ​បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ដឹកនាំ​កម្លាំង​ការ ចុះបង្ក្រាប ទីតាំង លេងល្បែង ស៊ីសង ខុសច្បាប់។

មានដូចជា សង្វៀន ជល់ មាន់ និង វង់ អាប៉ោង នៅ ចំណុច ភូមិ ពាម ប្រជុំ ឃុំ ព្រែក អំបិល ស្រុក ស្អាង ខេត្តកណ្ដាល កាលពី រសៀល ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ ។ នៅពេល​ចុះបង្ក្រាប មនុស្ស ប្រមាណ ៣០០ នាក់ ដែល ស្ថិតក្នុង ទីតាំង លេងល្បែង បាននាំគ្នា រត់ ជាន់ជើងគ្នា ចោល ម៉ូតូ ឡាន ។ ប៉ុន្តែ សមត្ថកិច្ច បាន ឃាត់ខ្លួន មនុស្ស ចំនួន ០៤ នាក់ ។

ទីតាំង លេងល្បែង ស៊ីសង ខុសច្បាប់ ខាងលើនេះ បាន បើក ឲ្យ លេង រយៈពេល ៥ ថ្ងៃ មកហើយ ដោយ អាជ្ញាធរ មូលដ្ឋាន ធ្វើ មិន មិនឮ រហូតមកដល់ ថ្ងៃទី ១៤ ខែមេសា នេះ លោក ឧ ត្ត ម សេនីយ៍ ទោ អ៊ា វ ចំរើន ស្នងការ នគរបាល ខេត្តកណ្តាល បាន បញ្ជា ផ្ទាល់ ឲ្យ កម្លាំង ព្រហ្មទណ្ឌ កម្រិត ស្រាល កម្លាំង តម្រួត បទបញ្ជា និង អ ន្តា គម ន៍ សេនាធិការ និង កម្លាំង វរ ព្រំដែន ជើងគោក ៦០៥ នៃ ស្នងការដ្ឋាន នគរបាល ខេត្ដ កណ្ដាល ចុះ ប្រតិបត្តិ ការបង្ក្រាប តែម្តង ។​

​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​មន្ត្រី​មួយចំនួន​នៅ​ស្រុក​ស្អាង​និង​ក្រុមអ្នកលេង​ល្បែងស៊ីសង​ផងដែរ​។​ហេតុផល​នេះហើយ​បានធ្វើ​ឲ្យ​មន្ត្រី​ខិលខូច​មួយចំនួន​មិន​សប្បាយចិត្ត​។​កត្តា​នេះហើយ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​បណ្ដឹង​អនាមិក​មួយ​។

​ទាក់ទង​ករណី​បណ្ដឹង​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ​ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្ដាល​បាន​ប្រាប់​ឲ្យ​ដឹងថា មាស សុទ្ធ​មិន​ខ្លាច​ភ្លើង និង​ត្រៀមខ្លួន​ជានិច្ច​រា​លើ​ពាក្យ​ប្តឹង​រូបលោក​។ ” មួយជីវិត​របស់ អ៊ា​វ ចំរើន ធ្វើការ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដើរ​តាម​បន្ទាត់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំង​២៥​ត្រូវខិតខំ​ពង្រឹង​វិន័យ​សីលធម៌​កងកម្លាំង​ឲ្យ​បាន​ហ្មត់ចត់​រួមទាំង​ការលើកទឹកចិត្ត​បន្ថែម​ដើម្បីឱ្យ​បងប្អូន​ធ្វើ​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​។

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត​សាវឿន​បាន​សង្កត់ធ្ងន់ថា​ក្នុងករណី​ដែល​ឃើញថា​ឫ​រកឃើញថា​មាន​កំហុស​ត្រូវដាក់​វិន័យ​តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ​តែបើ​មាន​ឯកសារ​ភស្តុតាង​ពាក់ព័ន្ធ​ផ្លូវច្បាប់​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​របស់​ជាតិ​៕S/​