​ប៉ូលិស​ខេត្តតាកែវ​ ហាក់​លាក់​ព័ត៌មាន​ ករណី​ចោរ​គាស់​ទូយក​មាស​អស់​ជាង​៣​គីឡូ​

767
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុមចោរ​បាន​កាត់​ចម្រឹង​បង្អួច​ផ្ទះ​ចូល​ទម្លុះ​ទូទុក​មាស​និង​លុយ​គ្រឿងមាស​ជាង​៣​គីឡូ​ ខណៈពេលដែល​ម្ចាស់ផ្ទះ​ដេក​លង់លក់​។​ករណីនេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ​ស្រុក​សំរោង​ ខេត្តតាកែវ​ កាលពី​រំលង​អធា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ នាង ឈាង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​មាស​និង​ប្តូរប្រាក់​។​លោក នាង ឈាង បាន​ថ្លែងប្រាប់​សមត្ថកិច្ច​ថា គ្រឿងមាស​គ្រប់​ប្រភេទ​បាន​បាត់បង់​ចំនួន ៣,៥​គីឡូក្រាម​។​

បើតាម​កា​មេរ៉ា​សុ​វត្ថិភាព​បង្ហាញថា ​ក្រុមចោរ​ចូលមក​ធ្វើ​សកម្មភាព​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩​ខែឧសភា ​ឆ្នាំ​២០១៩ ​ដោយ​ពួកវា​កាត់​ចម្រឹង​បង្អួច​ផ្ទះ ​ហើយ​ចូលទៅ​ទម្លុះ​ទូទុក​មាស​និង​លុយ​ក្នុងផ្ទះ​យក​អស់​គ្រឿងមាស​ចំនួន​៣​គីឡូ​កន្លះ​។​

​ទាក់ទិន​ករណីនេះ​ សមត្ថកិច្ច​ប៉ូលិស​ខេត្តតាកែវ​មិនទាន់បាន​បញ្ចេញ​ព័ត៌មាន​ស្តីពី​សកម្មភាព​និង​កំណត់​មុខសញ្ញា​ក្រុមចោរ​នៅឡើយ​ទេ​៕S/​Ha