​ប៉ូលិស​ខេត្តស្ទឹងត្រែង​ចាប់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង​

409
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចាប់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង​។​ការចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​ធ្វើឡើង​នៅ​ចំណុច​អូរ​យ៉ឺ​ន​ភូមិសាស្ត្រ​ឃុំ​ស្រែ​ក្រសាំង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ជាប់​ព្រំប្រទល់​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​។​

រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដឹកឈើ​ពីរ​គ្រឿង​ក្រោយពី​បង្ក្រាបបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ភ្លាមៗ​។​ករណី​នេះដែរ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​នោះទេ​។​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​បាន​ប្រាប់​ឱ្យដឹងថា​រថយន្ត​ទាំង​២​គ្រឿង​នោះ​ដឹកឈើ​ប្រភេទ​លេខ ១​កកោះ​ចេញពី​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ក្នុង​គោលបំណង​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​។

ក្រោយពី​នគរបាល​ទទួលបាន​ព័ត៌មាន​នេះ​ចាត់​កម្លាំង​ចុះបង្ក្រាប​បាន​ទាន់ពេលវេលា​។​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​មិនទាន់​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ​។​សមត្ថកិច្ច​បាន​និយាយ​បន្ថែមទៀតថា​ខាង​កម្លាំង​នគរបាល​គ្រោង​នឹង​បញ្ជូន​រថយន្ត​ទាំង​ដឹកឈើ​ទាំងពីរ​គ្រឿង​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​នេះ​៕S/​