​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​សំបូរ

229
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ជំនាញ​គ្រឿងញៀន​ស្រុក​សំបូរ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹង​ចារ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំណុច​ដំបូក​សរ​ភូមិ​កំពុង​ជ្រៃ​ឃុំ​បឹង​ចារ​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​។​

​មន្ត្រី​មូលដ្ឋាន​ស្រុក​សំបូរ​បានឱ្យដឹងថា​ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់​ពន្ធ​ករណី​គ្រឿងញៀន​យ៉ាងសកម្ម​ជនសង្ស័យ​ទី ១.​ឈ្មោះ ផាន់ សុ​ភី​ន ហៅ​ទុំ អាយុ ៣០​ឆ្នាំ ។​ទី ២. ឈ្មោះ ឆេង​សុខ​ដែន​អាយុ​៣២​ឆ្នាំ (​មាន​ដីការ​ចាប់ខ្លួន​ចំនួន​០២​ពាក់​ពន្ធ​ករណី​ជួញ​ដួ​ញ​ដូ​គ្រឿងញៀន​)​។

​មន្ត្រី​រូបនោះ​បាន​បន្តថា​ការបង្ក្រាប​នេះ​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​សរ​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន​០៩​កញ្ចប់​(​ធំ​០១​កញ្ចប់​តូច​០៨​កញ្ចប់​)​ថង់​សម្រាប់​រំលែក​គ្រឿង​មួយ​ចំនូ​ន​និង​ឧប្បករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​តូច​។​

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​សំបូរ​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូ​គ្រឿងញៀន​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​ចាត់វិធានការ​តាមច្បាប់​បន្ត​៕S/

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​

#