​ប៉ូលិស​ឃាត់ខ្លួន​ជន​ម្នាក់​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​

215
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​សហការ​បង្ក្រាប​ករ​ណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​១​នៅក្នុង​ភូមិ​ឡ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន ។​

​ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លូន​នេះ​ឈ្មោះ​រ៉ង​រី​ឌី​គា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ឡ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង​ក្រុង​ខេត្តកំពង់ឆ្នាំង​។​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​មួយចំនួន​រួមមាន​ថ្នាំ​ម៉ា​ទឹកកក​១​កញ្ចប់​ទូរស័ព្ទ​១​គ្រឿង​និង​ឧបករណ៍​សម្រាប់​ជក់​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​