​ប៉ូលិស​ឃាត់ខ្លួន​ជាង​ជួសជុល​រថយន្ត​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

336
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំងចម្រុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់​ជាង​ជួសជុល​ថយ​ន្ត​ជនជាតិ​វៀតណាម​ម្នាក់​បន្ទាប់ពី​ចាប់​ជាក់ស្តែង​ករណី​ពាក់ព័ន្ធ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​។​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ក្រុមទី​១៣​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ​២០១៩ ។

​ជនសង្ស័យ​ឈ្មោះ វ៉ាន់ ចាន់ណា ហៅ​ហៃ​ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាម​មាន​ទីលំនៅ ផ្លូវ បេតុង ភូមិ បឹង​ព្រលឹត សង្កាត់ ច្បារអំពៅ​២ ខណ្ឌ ច្បារអំពៅ មុខរបរ ជាង​ជួសជុល​រថយន្ត ប្រើប្រាស់​សារធាតុ​ញៀន​។​សម្ភារៈ​ដកហូត​រួមមាន​៖​ម្សៅ​ក្រាម​ស​ថ្លា​មួយ​ប្រអប់​ដែក​,​ឧបករណ៍​ជក់​មួយចំនួន​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​FOX ១៥០ ព៌​ណ សរ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HJ ៦៦៩៧ ។​

​ក្រោយ​ឃាត់ខ្លួន​ផ្នែក​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕S/​