​ប៉ូលិស​ឃាត់ខ្លួន​រឿង​ហឹ​ង្សា​ស្រាប់តែ​បែកធ្លាយ​រឿង​រំលោភ​សេ​ពស​ន្ទ​វៈ​

877
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ប៉ូលិស​ក្រុងព្រះសីហនុ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទ​រំលោភ​សេព​ស​ន្ទ​វៈ​និង​អំពើ​ហឹ​ង្សា​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្តរ​នីតិវិធី​កាលពី​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​។​

មន្ត្រី​ប៉ូលីស​បានឱ្យដឹងថា​ដើមហេតុ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​។​លុះ​មកដល់​កន្លែង​ប៉ូលិស​សាកសួរ​ស្ត្រីជន​រងគ្រោះ​ស្រាប់តែ​ចេញ​បទល្មើស​ចាប់រំលោភ​បានសម្រេច​រហូតដល់​ពី​ដង​បន្ថែម​លើ​បទ​ហឹ​ង្សា ទៅទៀត​។​

​បើតាម ក្មេងស្រី រងគ្រោះ បាន រៀបរប ថា នាង​បាន ស្គាល់ ឈ្មោះ សុខ ភ​ត្រា (​ជនសង្ស័យ ) តាមរយៈ ម្ដាយ របស់គេ លក់ដូរ ហើយ ខ្លួន បាន​ទៅ​ទិញ របស់របរ នៅ​ទីនោះ ស្រាប់តែ ត្រូវ បាន ជនសង្ស័យ ឈ្មោះ សុខ ភ​ត្រា នេះ ចាប់ អូស​ដៃ ចូលក្នុង ផ្ទះ​ហើយ រំលោភ បាន សម្រេច ចំនួន ២​លើក កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ ដោយ បាន គំរាមកំហែង នាង មិន​ឲ្យ​បែក​រឿង​នេះឡើយ ។

ចំណែក ក្មេងស្រី (​ជនរងគ្រោះ​) ឈ្មោះ ច​.​ស​.​ន អាយុ ១៦​ឆ្នាំ ស្រុកកំណើត ខេត្ត បាត់ដំបង មក​នៅ ក្រុងព្រះសីហនុ ធ្វើការ ងារ​កា​ស៊ីណូ ។​រហូត មកដល់ យប់​ថ្ងៃ ទី ៦ ធ្នូ ឆ្នាំ​២០១៩ ស្រាប់តែ ឈ្មោះ សុខ ភ​ត្រា នេះ មក គំរាម ឲ្យ​នាង​ឡើង ជិះ​ម៉ូ តូ យកទៅ​ផ្ទះ​គេ ម្ដងទៀត នៅ ពេល នោះ ខ្លួន ក៏មាន​បំណង​រត់ចេញ ប៉ុន្តែ ត្រូវ បាន ជនសង្ស័យ ចាប់​អូស​ចូល ក្នុង ផ្ទះ ទាញ កាំបិត មក គំរាម​សម្លាប់ និង បាន កាត់​ខោអាវ លើ ខ្លួន របស់​នាង អស់ រួច វាយ នាង​ឲ្យ​រង របួស ពេញ​ខ្លួន ។​

​ក្មេងស្រី​ជា​ជនរងគ្រោះ​បន្តថា នាង​ក៏បាន ស្រែកហៅ ឲ្យ គេ​ជួយ ប៉ុន្តែ នៅ​ទីនោះ មានតែ ម្ដាយ របស់ ឈ្មោះ សុខ ភ​ត្រា នេះ មិនបាន​ជួយ ទេ ផ្ទុយទៅវិញ គាត់​ថែមទាំង ទាញ​ទ្វា​បិត មិន​ឲ្យ នាង រត់ចេញ ទៀតផង ។​នាង បាន បញ្ជាក់ ថា នៅ យប់ កើតហេតុ មិន ទាន់ បាន​រំលោភ ទេ​។ ប៉ុន្តែ បាន វាយ នាង បណ្ដាល​ឲ្យ រងរបួស និង គំរាម សម្លាប់ ។ ពេលនោះ ត្រូវ បាន មិត្ត​ភ័ក្ដិ របស់​នាង ជួយ​ប្ដឹង សមត្ថកិច្ច ក្រោយមក​សមត្ថកិច្ច បាន ចុះ ឃាត់ ខ្លួន ឈ្មោះ ភ​ត្រា នោះ​តែម្ដង ។​

​ចំណែកឯ​ម្ដាយ​របស់​ជនរងគ្រោះ​បាន​រៀបរប​ថា​នៅពេលដែល​ឮថា​កូនស្រី​របស់គាត់​ត្រូវបាន​គេ​វាយ​និង​រំលោភ គាត់ មាន ការ ភិតភ័យ ខ្លាំង ណាស់ និង បានមក ជួប​កូន ស្រី​ឃើញ មាន ស្នាមរបួស ពេញ​ខ្លួន ហើយ​មុខ ហើម គាត់ បាន នាំ​កូន ទៅ មន្ទីរពេទ្យបង្អែក ខេត្ត ព្រះសីហនុ​។​គាត់ បាន សំណូមពរ ទៅដល់ សមត្ថកិច្ច ឲ្យ ជួយ រក យុត្តិធម៌ ជូន កូន ស្រី គាត់ ផង កូនស្រី គាត់ ទើបតែ អាយុ ១៦​ឆ្នាំ​ទេ ។​

​ពាក់ព័ន្ធ និង បញ្ហា នេះ លោក ភុល ភស្ដា អធិការ នគរបាល ក្រុងព្រះសីហនុ បាន ឲ្យ​ដឹង​តាម ទូរស័ព្ទ ថា លោក បាន​ចុះ ទៅ ឃាត់ ខ្លួន បាន ជនសង្ស័យ ម្នាក់​មែន ប៉ុន្តែ លោក មិន បាន ទទួល ពាក្យបណ្ដឹង ថា មាន ករណី ចាប់ រំលោភ នោះទេ គឺ​លោក បាន ទទួល តែ ពាក្យ បណ្ដឹង ថា (​ជា ករណី ប្រើ​អំពើ ហិង្សា ) តែប៉ុណ្ណោះ ។​

(​បើ​យោងតាម​មាត្រា​ច្បាប់​ស្ដីពី​បទល្មើស​រំលោភ​សេពសន្ថវៈ​)-​មាត្រា​២៤០៖​បទ​រំលោភ​សេពសន្ថវៈ​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ៧ (​ប្រាំពីរ​) ឆ្នាំ ទៅ ១៥ (​ដប់​ប្រាំ​)​ឆ្នាំ​កាលបើ​អំពើ​នេះ​ប្រព្រឹត្តឡើង​ដោយ​៖ (១៖ ប្រើប្រាស់​អាវុធ ឬ​គំរាមកំហែង​ថា​នឹង​ប្រើប្រាស់​អាវុធ​)​។

(២៖ បុគ្គល​ច្រើន​រូប​ក្នុងនាម​ជា​ចារី សហចារី អ្នកផ្ដើមគំនិត ឬ​អ្នកសមគំនិត​)​។​-​មាត្រា ២៤៣៖ បទល្មើស​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០ (​ដប់​) ឆ្នាំ ទៅ ៣០​ឆ្នាំ​កាលបើ​អំពើ​នេះ​ប្រព្រឹត្តឡើង​មុនពេល ក្នុងពេល ឬ​ក្រោយពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម លើ​ជនរងគ្រោះ​ឃោ​ឃៅ​៕S/​