​ប៉ូលិស​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជាង​៣​គីឡូ​ក្រាម

759
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​បាន​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​រួមទាំង​ថ្នាំញៀន​ជាង​៣​គីឡូក្រាម​នៅ​ចំណុច​តាម​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​ច្រេះ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៩​។ តាម​របាយការណ៍​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានបង្ហាញ​ឱ្យដឹងថា​ដោយ​អនុវត្តតាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្ន​ការរង​នគរបាលជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជា​កម្លាំង​ជំនាញ​(​ក​៥)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​និង​ដឹកនាំ​សម្រប​ស​ម្រួ​ស​ដោយ​លោក សេង គីម​ឡាក់ ព្រះរាជអាជ្ញារង​។

បាន​ស្រាវជ្រាវ​និង​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃទី ១៧​ខែឧសភា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤​និង​៤៥​នាទី​លទ្ធផល​៖​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ​ចើ​យ​មុន្នី​ភេទ​ប្រុស​ជនជាតិខ្មែរ​កើត​ឆ្នាំ​១៩៨៦​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE) 3009.76g ម៉ូតូ ១​គ្រឿង និង ទូរស័ព្ទដៃ ១​គ្រឿង ៕S/