​ប៉ូលិស​ចាប់​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​ពោធិសាត់​

653
ចែករម្លែក

​ដោយ​ពស​/​ពោធិសាត់​:​ប៉ូលិស​ក្រុង​ពោធិសាត់​បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​បន្ទាយ​ដី​បានឃ​ត់​ខ្លូន​ជនសង្ស័យ​ម្នាក់​ដោយ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ជាច្រើន​កញ្ចប់​ខណៈ​ជនសង្ស័យ​កំពុងធ្វើដំណើរ​តាម​រថយន្ត​មួយគ្រឿង​។​ប៉ូលិស​បានឱ្យដឹងថា​ជ​នស​ង្ស​យ័​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​កើ​អី​ម​រ៉​ន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជា​ខ្មែរ​អ៊ីស្លាម​មាន​ទីលំនៅ​ភូមិ​អ៊ីស្លាម​សង្កាត់​បន្ទាយ​ដី​ក្រុង​ពោធិសាត់​។​

ជាមួយនឹង​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ក៏បាន​ឆែកឆេ​ក្នុង​រថយន្ត​រកឃើញ​ម្សៅ​ក្រាម​ពណ៌​សមាន​ចំនួន​៦​កញ្ចប់​ធំ​ទំងន់​១២៦,៨០​ក្រាម​។​ឆែកឆេ​ក្នុង​បន្តោង​សោ​ឡាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​ធំ​និ​២​កញ្ចប់​តូច​ទំងន់​១១,៦៨​ក្រាម​។​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​ច្រក​មួយ​ដុំ កូនសៀវភៅ​តូច​១​ក្បាល​ដាវ​២​ដើម​។​

សម​ត្ថ​កិច្ច​បាន​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ា​កកូ​រូ​ឡា​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។​ជនសង្ស័យ​និង​វត្ថុតាង​បា​នប​ញ្ជួ​ន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិសាត់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

​ប៉ូលិស​ចាប់​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​ពោធិសាត់​