​ប៉ូលិស​ចាប់​បក្ខពួក​ម្នា​ក់ទៀត​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជិត​១០០​គីឡូ​

716
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម ដែល​សមត្ថកិច្ច​ទើបបាន​បង្ក្រាប​កាលពី​យប់​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩ នៅក្រោយ​មន្ទីរពេទ្យ​របេង​ផ្លូវ​១១៣​ក្រុម​២៣​ភូមិ​៣​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ឈ្មោះ ម៉ា​យ​ហ្វា​ន​ទៀន​ថា​ញ់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​៣០៤​កែង​ផ្លូវ​លេខ​១៥៣ ស្ងិ​ត​ក្នុង​សង្កាត់​អូឡាំពិក​ខណ្ឌចំការមន​។​កាលពី​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក​ខណ្ឌចំការមន​។ សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​បន្ទប់​លេខ​៦០៨ នៃ​សណ្ឋាគារ​ហ្វែ​រី​ឡេ​ម​ផ្លូវ​លេខ​១២១​សង្កាត់​បឹង ព្រលឹត ខណ្ឌ​៧​មករា ដែល​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់ ( Mai Hoan Tien Thanh ) ជួល​ស្នាក់នៅ ជា​លទ្ធផល​រកឃើញ​។​ក្នុងនោះ​សារធាតុ​ញៀន​ប្រមាណ​ជិត​២​គីឡូក្រាម​រួមមាន​៖​ម្សៅ​ម៉ត់​ពណ៌​ស​សង្ស័យ​កេ​តា​មីន ២​កញ្ចប់​។ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE)៤​កញ្ចប់​ម្សៅ​ក្រាម​ពណ៌​ត្នោត សង្ស័យ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ១​កញ្ចប់​ធំ ថ្នាំ​គ្រាប់​ចំរុះ​ពណ៌ ១​ប្រអប់ និង​៦​កញ្ចប់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​បាន​នាំមក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវីធី​ច្បាប់​។​សូមជម្រាបថា​ប៉ូលិស​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ចាប់ខ្លួន​មេខ្លោង​ជា​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​(​ស្រី​២​នាក់​ប្រុស​២​នាក់​)​។​

​ដកហូត​ថ្នាំញៀន​ជិត​១០០​គីឡូក្រាម​និង​សារធាតុ​គីមី​ផ្សំ​ជាង​២៨​គីឡូក្រាម​រួមទាំង​វត្ថុតាង​មួយចំនួនទៀត​។​ការបង្ក្រាប​នេះ​ដោយ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​«​ក​៣»​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​យប់​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​ក្រោយ​មន្ទីរពេទ្យ​របេង​ផ្លូវ​១១៣​ក្រុម​២៣​ភូមិ​៣​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បានធ្វើ​ឡើង​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​ក្រោយ​មន្ទីរពេទ្យ​របេង​ផ្លូវ​១១៣​ក្រុម​២៣​ភូមិ​៣​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ Nguyen Yuan Anh ភេទ​ប្រុស ឆ្នាំ​កំណើត ១៧.៧.១៩៩៥ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។​ទី​២.​ឈ្មោះ​PhuongHoangVeit​ភេទ​ប្រុស​ឆ្នាំ​កំណើត​២៧.៧.១៩៩៦​ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។

​ទី​៣.​ឈ្មោះ​NguyenThiThuyNgoc​ភេទ​ស្រី​ឆ្នាំ​កំណើត​៩.១០.១៩៨៨​ជនជាតិ​វៀតណាម​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។ ទី​៤. ឈ្មោះ NguyenThiThuyNgan​ភេទ​ស្រី​ឆ្នាំ​កំណើត​១១.១០.១៩៩០​ន​ជាតិ​វៀតណាម​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣​ក្រុម​២៣​ភូមិ​០៣​សង្កាត់​បឹង​កេងកង​២​ខណ្ឌ​បឹង​កេងកង​។​ចាប់យក​វត្ថុ​តាំង​មេ​តំ​ហ្វេ​តា​មីន​(ICE) 9925.47g ។​

​ក្រោយ​ការចាប់ខ្លួន​និង​ក្រោយ​ការសួរនាំ​កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​បាន​ជនសង្ស័យ​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន​ស្ថិតនៅ​ផ្ទះ​លេខ​១៦៨​ផ្លូវ​លេខ​១១២​ភូមិ​បោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដោយ​រកឃើញ ៖ ១. ក្រាម​សារធាតុ​ញៀន អិ​ច​ស្តា​សី (MDMA) ២០​ញ្ច​ប់​ធំ ស្មើ​ទម្ងន់ 20,305.68g​។ ២. សារធាតុ​រាវ​ព​ណ៍ស Acetone ចំនួន ៣៨​ដប​ស្មើ​ទម្ងន់ 12670.72g​។
៣.​ម្សៅ​ក្រាម​ពណ៍​១​កញ្ចប់​តូច​,(ICE)1.85g​។​៤.​សារធាតុ​រាវ​ពណ៍​ខ្មៅ​សារធាតុ​អិ​ច​ស្តា​សី​MDMA២៤​ចានជ័រ​ស្មើ​ទម្ងន់​54464.27g​។​៥.​ឧបករណ៍​កែច្នៃ​មួយចំនួនធំ​បន្ថែមទៀត​។ ៦. សារធាតុ​រាវ Acid 16000.25g​។​បន្ទាប់ពី​នគរបាល​នាំ​ជនសង្ស័យ​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន​នៅ​ទីតាំង​ខាងលើ​រួចមក​នគរបាល​បាន​នាំ​ជនសង្ស័យ​និង​វត្ថុតាង​មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​ពាក់ព័ន្ធ​ករណីនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចង្អុល​ដឹកនាំ​អង្គភាព​ជំនាញ​ឱ្យ​បន្តធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​តាម​ចាប់​មេខ្លោង​និង​បង្ក្រាប​ឱ្យដល់​ឬ​សគល់​៕S/

​ ​ ជនជាតិ​វៀតណាម​និង​វត្ថុតាង​ដែល​ដកហូត​(រូបៈនគរបាល)