​ប៉ូលិស​ចាប់​បុរស​ម្នា​ក់រណី​រំលោភ​កូនចុង​មាន​ផ្ទៃពោះ​

720
ចែករម្លែក

ដោយ​ពស​/​ពោធិសាត់ៈ​ប៉ូលិស​បាន​ចាប់​ខ្លូន​បុរស​ម្នាក់​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ស្រុក​វាលវែង​ដោយ​ជាប់​ពីបទ​សង្ស័យ​ចាប់រំលោភ​កូនចុង​អាយុ​១២​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​២-៣​ខែ​។​

​លោក​វរៈសេនីយ៍ឯក​ធាង​ឡេង​អធិកា​នគ​បាល​ស្រុក​វាលវែង​បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​បានទទួល​ប​ណឹ្ដ​ង​ដោយ​ផ្ទាល់មាត់​ពី​គ្រួសារ​កុមារី​រងគ្រោះ​ឈ្មោះ ក ខ​ស ភេទ​ស្រី អាយុ ១២​ឆ្នាំ (​ជា​សិស្ស​រៀន​ថ្នាក់​ទី​៣ នៅ​សាលាបឋមសិក្សា​ថ្មដា​)​។​

​រស់នៅ​ភូមិ​សង្គម​ថ្មី​ឃុំ​ថ្មដា​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​បានមក​ប្ដឹង​សមត្ថកិច្ច​ថា​នៅ​កំឡុង​ខែមេសា ចូលឆ្នាំ​ខ្មែ​រួច​ឆ្នាំ​២០១៩​ឪពុកចុង​ឈ្មោះ​ប៉ិច​ឡា​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បានធ្វើ​សកម្មភាព ចាប់រំលោភ រួច​គំរាម​ហាម​មិនឱ្យ​មាត់​ប្រាប់​អ្នកណា នៅ​ដីចម្ការ​របស់ខ្លួន​រហូត​ដល់​មាន​ផ្ទៃពោះ​ចំនួន ពីរ​ឬ​បី​ខែ​។
​ក្រោយពី​បានទទួល​បណ្ដឹង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បានធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ជាបន្ទាន់​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ថ្ងៃខែ​ឆ្នាំ​ដដែល​នៅ​ចំណុច​ខាងកើត​រង្វង់​មូល​ប្រ​ម៉ោ​យ​ទល់មុខ​សាលា​ភាសា​អង់គ្លេស​ក្នុងភូមិ​ប្រ​ម៉ោ​យ​ឃុំ​ប្រ​ម៉ោ​យ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ដ​នីតិវិធី​ច្បាប់​៕S/