​ប៉ូលិស​ចាប់​បុរស​ម្នាក់​យក​ដុំថ្ម​គប់​ចូល​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​

330
ចែករម្លែក

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញ​៖​ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បាន​យក​ដុំថ្ម​គប់​ចូល​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិតនៅ​ជិត​វិមានឯករាជ្យ ស្ថិតក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៨ ​ខែមករា​ឆ្នាំ​២០២០​។​បន្ទាប់ពី​ធ្វើ​សកម្មភាព​គប់​ដុំថ្ម​ចូល ​កម្លាំង​អង្គរក្ស​ដែល​ឈរ​យាម​នៅ​ខាងក្រៅ​របង​បាន​ចាប់​ឃាត់​មនុស្ស​ម្នាក់​នោះ​បញ្ជូន​ឱ្យ​ប៉ុស្តិ៍​នគ​បាល​សង្កាត់​ចតុមុខ​។​

​បុរស​ជា​ជនដៃដល់​ដែល​ហ៊ាន​យក​ដុំថ្ម​គប់​ចូល​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​មានឈ្មោះ​ឈ្មោះ​រុំ​ ពិសិដ្ឋ អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​ក្បាល​កោះទាវ​ ឃុំ​សំពៅ​ពួន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ចតុមុខ​បាន​បញ្ជូន​ខ្លួន​បុរស​ម្នាក់នេះ​ទៅ​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/Ha