​ប៉ូលិស​ចាប់​បុរស​ម្នាក់​ដែល​កាប់សម្លាប់​ប្រពន្ធ​និង​កូន ​នៅលើ​ដែន​កោះ​ឫ​ស្សី​

162
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ បុរស​ម្នាក់​ត្រូវបាន​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ហិ​ង្សា ដោយ​ប្រើ​កាំបិតប៉័ងតោកាប់​ចាក់​លើ​ប្រពន្ធ និង​កូន​បណ្តាល​ឲ្យ​របួសធ្ងន់​និង​ស្លាប់ ពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​ករណីនេះ​កើតឡើង នៅលើ​ដែន​កោះ​ឫស្សី ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​២១.៣០​នាទី​យប់ ថ្ងៃទី​២៥​ខែមេសា​ ឆ្នាំ​២០១៩ ។​

​មន្ត្រីប៉ូលិស​បាន​ប្រាប់ថា ករណី​មនុស្សឃាត​នេះ បង្កដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ៅ ឈឿន ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ ​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​កូនដើម​និង​ប្រពន្ធ​របស់ខ្លួន​បណ្តាលឱ្យ​កូនប្រុស​ម្នាក់​ឈ្មោះ​ឃី​ន​ អាយុ​៦​ឆ្នាំ​រងរបួស​ធ្ងន់​។​បន្ទាប់មក​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​និង​ប្រពន្ធ​ឈ្មោះ​សែម​ខោ​ន ​អាយុ​៣៣​ឆ្នាំ​ រងរបួស​ធ្ងន់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។

មូលហេតុ​ជនសង្ស័យ​ស្រវឹងស្រា ហើយ​មានទំនាស់​ពាក្យសម្តី​។​បច្ចុប្បន្ន​នគរបាល​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​Ha