​ប៉ូលិស​ចាប់​បុរស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​មួយចំនួន​

850
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​បុរស​៤​នាក់​និង​ថ្នាំ​យ៉ាម៉ា​១០​គ្រាប់​កន្លះ​ម៉ា​ទឹក​ក​៣​ថង់​សម្ភារៈ​មួយចំនួន ត្រូវ​កម្លាំង​ប៉ូលិស​ស្រុក​សាលា​ក្រៅ​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​តាំងពី​យប់​ថ្ងៃទី​០១​ដល់​ថ្ងៃទី​០២​ខែមិថុនា​ឆ្នាំ​២០១៨​ជា​បន្តបន្ទាប់​នៅមុខ​សាលារៀន​ភ្នំ​ព្រាល​ស្ថិត​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​កាលពី​ម៉ោង​៦​យប់​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០១៨ កម្លាំង​បាន​ចុះ​ប​​ង្ក្រា​ប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារជាតិ​ញៀន​ខុសច្បាប់​នៅមុខ​សាលារៀន​ភ្នំ​ព្រាល​ស្ថិត​ក្នុងភូមិ​ភ្នំ​ព្រាល​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ឈ្មោះ នី សា​រ៉េ​ន ហៅ រ៉ង អាយុ ២៤​ឆ្នាំ​(​អ្នកជួញដូរ​) រស់នៅ​ភូមិ​ស្រាយ​ជ្រុំ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​ឈ្មោះ​ឌី​គា​អាយុ​១៧​ឆ្នាំ​(​អ្នកប្រើប្រាស់​)​រស់នៅ​ភូមិ​ភ្នំ​ព្រាល​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា​(ICE)​មួយថង់​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន មួយ​គ្រាប់​កន្លះ ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម និង​ម៉ូតូ​ម៉ាក Honda Dream 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1T-4486​។​

ក្រោយពី​ធ្វើការ​សាកសួរ​ហើយ​ទទួលបាន​ព័ត​មាន រហូតមកទល់​វេលា​ម៉ោង ១១​ថ្ងៃត្រង់​ថ្ងៃទី​០២​ខែមិថុនា​ឆ្នាំ​២០១៨​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ស្នើសុំ​កម្លាំង​សហការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​និង​កម្លាំង​នគរបាល​ស្រុក​កំរៀង ដើម្បី​ធ្វើការ​ចុះបង្ក្រាប និង​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ស្ថិតនៅ​ក្នុងភូមិ​ត្រាង​ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​នេះ​ឈ្មោះ ចេ​វ ពេជ្រ​អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​និង​ឈ្មោះ​ចេ​វជី​ម​អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រាង​ឃុំ​ត្រាង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។

​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ចំនួន​២​ថង់​ថ្នាំ​យ៉ាម៉ា​ចំនួន​៩​គ្រាប់កាំភ្លើង​កែឆ្នៃ​មួយ​ដើម​ដុំ​ត្រា​ល​AK47​មួយ​គ្រាប់កាំភ្លើង​កែឆ្នៃ​ចំនួន​២​ប្រអប់​ពូថៅ​ដៃ​ចំនួន​២​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម​និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​៣​សន្លឹក​ផងដែរ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​កំពង់​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​៤​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/

​ប៉ូលិស​ចាប់​បុរស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​មួយចំនួន​