​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​បុរស​ម្នាក់​បែក​ថ្នាំ​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​ប្រជាជន​ឆេះ​អស់​មួយ​ខ្នង​

494
ចែករម្លែក
  • 18
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​ជា​មនុស្ស​ញៀន​ថ្នាំ​បាន​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​អ្នកជិតខាង​ឆេះ​អស់​គ្មាន​សល់​ហើយ​ឈរ​ញញឹម​ស្រស់​ទៀត​ត្រូវ​សមត្ថ​កិ​ច្ខ​ឃាត់ខ្លួន​បាន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ក្រ​ពេ​ី​ជេ​ី​ង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ។​

​លោក​អនុ​សេនីយ៍​ឯ​វ៉ាន់ ឆេង​លី​នាយប៉ុស្តិ​រដ្ឋបាល​ភ្នំ​សំពៅ​បានឱ្យដឹងថា​ជន បង្ក​ឈ្មោះ​យុ​ិ​ល ស្រស់ អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ -​ឃុំ​ខាងលើ​។ រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ​រឿ​ត វណ្ណៈ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។​

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា​ជនបង្ក​ជា​មនុស្ស​ញៀន​ថ្នាំ​ជោគជាំ​ពេល​ថ្នាំញៀន​ធ្វើទុក្ខ​ខ្លាំង​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ទាំងស្រុង​ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​។​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ធ្វើ​អំ​ឈើ​ប្រក៎ស​ង្ក័​សី​មាន​ទំហំ​១០​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។​ទ្រព្យសម្បត្តិ​ដែល​នា​ត់​បង់​រួមមាន​ស្រូវ​២​តោន​លុយ​១​លាន​រៀល គ្រែ តុ ទូ សម្លៀកបំពាក់​ចាន ឆ្នាំង​និង​សម្ភា​រះ​ផ្សេងៗ​ជាច្រើន​ទៀត​សរុប​ទឹកប្រាក់​ជាង​២០​លាន​រៀល​៕S/