​ប៉ូលិស​ចាប់​អ្នកកាសែត​ប្រាំ​នាក់​រឿង​ទារលុយ​ប្រជាពលរដ្ឋ​

176
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​ពោធិ៍សាត់​:​ អ្នកកាសែត​ចំនួន​៥​នាក់​ ត្រូវបាន​កម្លាំង​នគ​របាល​ស្រុក​ក្រគ​រឃាត់ខ្លួន​បានប្រគល់​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នគ​របាល​ខេត្តពោធិ៍សាត់​។​ការចាប់ខ្លួន​ជនសង្ស័យ​ពីបទ​កំហែង​យកប្រាក់​ពី​ប្រជា​ល​រដ្ឋ​នៅខាងមុខ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោងជាង​៣​រសៀល ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​។​

​អ្នកសារព័ត៌មាន ៥​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រួមមាន : ១. ឈ្មោះ សុំ គឹម​សៀ ភេទ​ស្រី អាយុ ២១​ឆ្នាំ​២. ឈ្មោះ ឯម សូ​វិសាល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​(TNC)​។​៣. ឈ្មោះ រុំ រដ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​(NTC)​។​៤. ឈ្មោះ ថុង គឹម​ងួន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន (PCN)​រស់នៅ​ខេត្តបាត់ដំបង​។​៥. ឈ្មោះ ឯម សុ​វិសិដ្ឋ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​(CPN) រស់នៅ​ខេត្តបាត់ដំបង​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ ឈ្មោះ​ឯម ​សូ​វិសាល​​ ឯម​ សូ​វិសិដ្ឋ​និង​ឈ្មោះ​ថុង​គឹម​ងួន ​ធ្លាប់​សម្លុត​គំរាម​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ ដែលមាន​ឈើ​ទុក​ក្រោមផ្ទះ​ទារលុយ​២០​ម៉ឺន​រៀល នៅ​ភូមិ​បំ​ណ​ក់ ស្រុក​ក្រគរ ។​ដោយ​អះអាងថា ក្រុម​ខ្លួន​ជា​មេព្រៃ​ក្រសួង នគរបាល​ក្រសួង ពេលនោះ​ប្រពល​រដ្ឋ​ខ្លះ​អត់លុយ​ឱ្យ ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​តែម្តង​។​

​ក្រោយមក​នគរបាល​និង​ពលរដ្ឋ​បាន​ស្ទាក់ចាប់​ក្រុមអ្នកកាសែត​បានប្រគល់​លុយ​ឱ្យ​ប្រជាពលរដ្ឋ​វិញ​និង​សុំ​សមត្ថកិច្ច​យក​ម៉ា​រួចខ្លួន​។​ក្រុម​នេះ​តែង​ដើរ​បោកប្រាស់​គេ​ស្ទើរ​គ្រប់​ខេត្ត​ ពេលទៅដល់​កន្លែង​កាយ​រណ្តៅ​ដី​តាំងខ្លួន​ជា​អង្គភាព​រ៉ែ​ក្រសួង​និង​បរិស្ថាន​ក្រសួង​។​ដល់​ប្រទះឃើញ​អ្នកដឹកឈើ​គឺ​តាំង​ជា​មេព្រៃ​មកពី​ក្រសួង​។​បើ​ពួកគេ​ជួប​បទល្មើស​ល្បែងស៊ីសង ​ពួកគេ​ជា​នគរបាល ​ហើយ​ពួកនេះ​ទារលុយ​គេ​ច្រើនៗ​ណាស់ បើ​មិន​ឱ្យ គេ​ដាក់​កម្លាំង​មក​បង្ក្រាប ឥឡូវ​ពលរដ្ឋ​ប្តឹង​ចាប់​ម្តងវិញ​។

​ទាក់ទិន​នឹង​ករណី​បទល្មើស​ជាក់ស្តែង​នេះ ​គេ​មិនទាន់​ដឹងថា​ក្រុម​អ្នកកា​សែត​ទាំង​៥​នាក់​នេះ​ទៅជា​យ៉ាងណា​នោះឡើយ​។​ខណៈដែល​ក្រុមអ្នកកាសែត​កំពុង​ស្ថិតនៅ​ក្នុងការឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​អនុវត្ត​ន៍នីតិវិធី​៕S/Ha

#