​ប៉ូលិស​ចិន​-​កម្ពុជា​ចុះបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជិត​៣០​នាក់​នៅ​បុរី​សាន​ស៊ានហូ​

230
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នៃ​ក្រសួងមហាផ្ទៃ​និង​ប៉ូលិស​ចិន​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រ​យុំ​ជនជាតិ​ចិន​ជិន​៣០​នាក់​នៅ​បុរី​សាន​ស៊ានហូ​និង​នៅផ្ទះ​ជួល​ហ្គោ​ដ​ឡាក់ នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ ២០១៩ ។

​ការចុះ​បង្ក្រាប​នេះ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​គង់​សំ​សារ៉េត​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​រួម​និង​ប៉ូលិស​ចិន​ចំនួន​៧​នាក់​ផងដែរ​។​ប្រតិបត្តិ​ត្រួតពិនិត្យ​ចាប់​ជនជាតិ​ចិន គឺ​នៅ​គោលដៅ​បុរី​សាន​ស៊ានហូ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ (​ស្រី​ម្នាក់​) និង​នៅ​គោលដៅ​ផ្ទះជួល​ហ្គោ​ដ​ឡាក់ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៤​នាក់ (​ស្រី​០៤​នាក់​)​។ សរុប​រួម​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៦​នាក់ ស្រី​៥​នាក់ មាន​ដីកា ៕S/​