​ប៉ូលិស​ចូលរួម​ប្រគល់​ក្របី​ដែល​ពលរដ្ឋ​រកឃើញ​ឱ្យ​ម្ចាស់​ដើម​វិញ​

332

(​បន្ទាយមានជ័យ​)៖​ប៉ូលីស​ចូលរួម​ប្រគល់​ក្របី​ដែល​ពលរដ្ឋ​រកឃើញ​ឱ្យ​ម្ចាស់​ដើម​វិញ បន្ទាប់ពី​វា​បាត់អស់​ប៉ុន្មាន​ថ្ងៃ​។​លោក អនុសេនីយ៍ឯក អ៊ុយ ចន្ថា នាយប៉ុស្តិ​គោក​កឋិន​ឱ្យដឹង​នៅ​ថ្ងៃទី​៣​ខែមករា​នេះ​ថា​លោក​និង​មន្ត្រី រួមទាំង​ពលរដ្ឋ​អ្នក​រកឃើញ​សត្វ​ក្របី​បានប្រគល់​ក្របី​ចំនួន​ពីរ​ក្បាល​ជូន​ម្ចាស់​ដើម​វិញ គឺ​ឈ្មោះ ចុង ជឿន និង ប្រពន្ធ​ឈ្មោះ សេន សិ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ដែល​បាន​បាត់​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧ ពេល​ព្រលែង​វា​ឃ្វាល​។​

ក្របី​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដឺ ឃុំ​គោក​កឋិន ចាប់បាន​ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍ ដើម្បី​ផ្សព្វផ្សាយ​រក​ម្ចាស់ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៨ កន្លងមក​៕ S/​ដោយ :​ប​.​ជ័យ​

​រូបថត : ប៉ូលីស​ចូលរួម​ប្រគល់​ក្របី​ដែល​ពលរដ្ឋ​រកឃើញ អោយ​ម្ចាស់​ដើម​វិញ (​រូប​: ប​.​ជ័យ​)

​ ​