​ប៉ូលិស​តម្រួត​បទបញ្ជា​ចាប់ខ្លួន​ប៉ូលិស​៥​នាក់​មាន​ផ្កាយ១​ម្នាក់ផង​នៅ​ខណ្ឌ​សែន​សុខ

655
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០ ខែមករា នេះ នគរបាល​តម្រួត​បទ​បញ្ជា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន ចាប់ខ្លួន​ប៉ូលិស​៥​នាក់ មាន​ផ្កាយ​១​ម្នាក់​ផង មកពី​ប៉ូលិស​ប្រឆាំង​ទំនិញ​ក្លែងក្លាយ ។ ប៉ុន្តែ​ក្រោយមក ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ។ ការឃាត់ខ្លួន​មួយ​ភ្លែត​នេះ ធ្វើឡើង​នៅ​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជាក់ប្រាប់​រស្មី​កម្ពុជា ថា ពិតជា​មានការ​ឃាត់ខ្លួន​ប៉ូលិស​ទាំង​៥​នាក់ មកពី​ខាង​ប្រឆាំង​ទំនិញ​ក្លែងក្លាយ​ពិតប្រាកដ​មែន ពី​សំណាក់​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ។ លោក​អធិការ បន្តថា ប៉ូលិស​ទាំង​៥​នាក់ បាន​ចុះមក​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​ពុំបាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹង​នោះទេ ពោលគឺ មិនបាន​សហការ ហេ​ី​យ​ក៏​មិនដឹងថា មក​ធ្វើ​អ្វី​ដែរ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ទាក់ទង​ករណី​តម្រួត​បទបញ្ជា​នាំខ្លួន មន្ត្រីនគរបាល ចំនួន​០៥​រូប ទៅ​សួរនាំ គឺ​កម្លាំង​ខាង​ក្រសួង​ចុះទៅ​ប្រតិបត្តិការ​នៅ​ខណ្ឌ​សែន​សុខ (​មិនបាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​) ដើម្បី​ចុះ​សួរ​រោងចក្រ​ផលិត​បារី​មួយ សុំចូល​រោងចក្រ ដល់ពេល​ខាង​ភាគី​រោងចក្រ​សួរនាំ​រក​លិខិតស្នាម​អត់​មាន ហើយ​គេ​អត់​ឲ្យ​ចូល ដល់​មិន​ឲ្យ​បាន​កម្លាំង​នគរបាល​ដែល​ចុះទៅ​នៅចាំ​ខាងក្រៅ នៅពេលដែល​លាន​ដឹក​បារី​ចេញពី​រោងចក្រ​មកឃាត់​ឡាន​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា “​នៅពេលដែល​យើង​ឆេ​ក​ទៅ​នាយកដ្ឋាន​សេដ្ឋកិច្ច ក៏​អត់​ដឹង ឆែក​ទៅ​ក្រុង​ក៏​មិនដឹង អីចឹង​បានជា​ឲ្យ​កម្លាំង​តម្រួត​បទបញ្ជា​នៅ​ជិត​នឹង​សួរ​មើលថា តើ​កម្លាំង​ខាង​ណា ដល់​ទៅ​សួរនាំ​ទៅបាន​យើង​ដឹងថា កម្លាំង​នឹង​ជាក​ម្លាំ​អ​នៅ​ខាង​អង្គភាព​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចឹ​ង​បានជា​ឲ្យ​បងប្អូន​ត្រឡប់មកវិញ​មក មិនមាន​ការចាប់​ឃាត់​អី​ទេ គ្រាន់តែ​សួរនាំ​ទេ​”​៕ S/ល