​ប៉ូលិស​ទំនើង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​

1039
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ប៉ូលិស​ទំនើង​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ត្រូវបាន​លោក តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។

​មន្ត្រីនគរបាល​រូបនេះ ឈ្មោះ សុន ពិសាល អត្តលេខ​៧៤៨៤០ ឋានន្តរស័ក្តិ​ព្រិន្ទបាលឯក ជា​នាយរង​ផ្នែក​បន្ទប់ពិសោធន៍ នៅ​នាយកដ្ឋាន​នគរ​បាលប​ច្ចេ​សទេស និង​វិទ្យាសាស្ត្រ​។​​ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ឹម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​ជនសង្ស័យ និង​បក្ខពួក​មួយក្រុម បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​ម្នាក់ កាលពី​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

​សាក្សី​ដែល​ឃើញ​ហេតុ​ផ្ទាល់​ភ្នែក​បានឱ្យដឹងថា មុន​កើ​តេ​ហេតុ​គេ​ឃើញ ក្រុម​ជនបង្ក​បាន​ចាប់ និង​វាយ​យុវជន​ជនរងគ្រោះ រួចហើយ​ចាប់​អូស​ឡើងលើ​ម៉ូតូ​កង់​បី ដឹក​យកទៅ​ទម្លាក់ចោល នៅក្នុង​ក្រសួងមហាផ្ទៃ​។​
​សូមបញ្ជាក់ថា ជនរងគ្រោះ​គេ​ឃើញ​ស្នាម​រងរបួស​ធ្ងន់​ត្រង់​ចិញ្ចើម​ខាងស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​នៅឡើយ​ពេល​នាំ មកដល់​មន្ទីរពេទ្យ​៕S/

​ប៉ូលិស​ទំនើង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​