​ប៉ូលិស​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​គ្រឿងញៀន​

738
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ការិយាល័យ​ជំនាញ​។​ដែល​ជននេះ​សមត្ថកិច្ច​បាន​បង្ក្រាប​ក​រ​ណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩កន្លងទៅ ។​

ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នេះ​-​ឈ្មោះ​មិន​គឹម​ឡុង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្សារលើ​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​ឈ្មោះ​វុន​ណា​វីន​ភេទ​ស្រី​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​,​ដាវ​១​ដើម​,​កាំបិត​ក​កុក​១,​កន្ត្រៃ​២,​ទូរស័ព្ទ​៣​គ្រឿង​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំងពីរ​រួមទាំង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/