​ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

788
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ទៅ​តុលាការ​។​
លោក​វរសេនីយ៍ឯក​អ៊ុ សា​អាត នាយការិយាល័យ​នគរបាល​ប្រ​ឆាំ​គ្រឿងញៀន​អោយដឹងថា ជនសង្ស័យ​ចំនួន​២​នាក់​នេះ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៤​ខែតុលា នៅ​ចំណុច​ស្រុក​ប្រាសាទបាគង​។

​ជនសង្ស័យ​ទី​១.​ឈ្មោះ ស រ៉ូ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៦​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រសាទ​បាគង​។ ទី​២.​ឈ្មោះ វ៊ិ​ត សុ​ជី​អូ​ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​។

ពួកគេ​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​។​ពេល​ចាប់ខ្លួន​ដកហូត ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​២០​កញ្ចប់​ស្មើនឹង​ទំងន់​២.៩​ក្រាម ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ។ ជនសង្ស័យ​និង​វត្ថុតាង​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ ២០១៨៕S/​

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​