​ប៉ូលិស​បញ្ជូន​អ្នកលេង​ល្បែងស៊ីសង​១៣​នាក់​ម៉ូតូ​៤​គ្រឿង​ទៅ​តុលាការ​

883
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៣​នាក់​ដែល​លេង​ល្បែងស៊ីសង​ម៉ូតូ​៤​គ្រឿង​និង​វត្ថុតាង​ផ្សេងទៀត ត្រូវបាន​​កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ខណៈដែល​កម្លាំង​ប៉ូលិស​ចុះបង្ក្រាប​ទីតាំង​លេ​​ង​ល្បែងស៊ីសង​មាន​អាប៉ោង បៀ មួយកន្លែង​នៅ​ភូមិប​ល្ល័​ង្គ​នៅ​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៨​។​ហេតុការណ៍​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២១​ខែមីនា​ស្ថិតក្នុង​ភូមិប​ល្ល័​ង្គ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​
​ ​
​លោក ជេ​ត វ​ណ្ណី ស្នងការរង​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៣​នាក់​នេះ កម្លាំង​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២១​ខែមីនា​ស្ថិតក្នុង​ភូមិប​ល្ល័​ង្គ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។

កម្លាំង​បាន​រឹបអូស​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង​និង​វត្ថុតាង​មួយចំនួនទៀត​។​ក្រោយពេល​ឃាត់ខ្លួន​និង​សាកសួរ​​ហើយ​ពេលនេះ​បាន​យកមក​បង្ហាញមុខ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨ ដើម្បី​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​គួរ​បញ្ជាក់ថា នៅ​ខេត្តបាត់ដំបង កម្លាំង​ប៉ូលិស​បង្ក្រាប​អ្នកលេង​ស៊ីសង​ស្ទើរតែ​រាល់ថ្ងៃ ប៉ុន្តែ​កន្លែង​ខ្លះ បង្ក្រាប​រួចហើយ នៅតែ​បើក​លេង​បន្តទៀត ដោយ​មិន​ញញើត​សមត្ថកិច្ច​នោះទេ​។​

​បញ្ហា​នេះ​លោក អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​តែងតែបាន​ជម្រុញ​និង​ដាក់បទបញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះបង្ក្រាប​ល្បែងស៊ីសង​ឲ្យ​អស់ ហើយ​មិន​ឲ្យ​មន្ត្រីនគរបាល​ណា​ម្នាក់ កាង​នៅ​ពីក្រោយ​ខ្នង​បទល្មើស​នេះ​ជាដាច់ខាត​៕S/

​ប៉ូលិស​បញ្ជូន​អ្នកលេង​ល្បែងស៊ីសង​១៣​នាក់​ម៉ូតូ​៤​គ្រឿង​ទៅ​តុលាការ​