​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​

272

(​ភ្នំពេញ​)៖​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ម្លុ​ក​អង់​តែ​ន​ទូរទស្សន៍​ជាតិ​កម្ពុជា​(​អង់​តែ​ន​ទួលគោក​)​ក្រុម​៣​ផ្លុ​វ​លំ​ភូមិ​ទួ​លំ​ពៅ​សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ សម្បត្តិ​ផានិត​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦​កញ្ចប់​តូច​រួម​និង​សម្ភារៈ​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ម៉េង​សែ​

​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​