​ប៉ូលិស​ប៉ុស្តិ៍​ទ្វារ​ព្រំដែន​ ឃាត់ខ្លួន​មេខ្យល់​កៀបស៊ី​លុយ​ពី​ពលករ​ខ្មែរ​

547
ចែករម្លែក
  • 1
    Share

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ ប៉ូលិស​ប៉ុស្តិ៍​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​កៀបស៊ី​លុយ​ពី​ពលករ​ខ្មែរ​ត្រឡប់​ពី​ធ្វើការ​នៅ​ថៃ ។​

នាយរង​ប៉ុស្តិ៍​ម្នាក់​នៃ​អង្គភាព​នគរបាល​នេះ បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​ថា : ជនសង្ស័យ​ជា​មេខ្យល់​នោះ​មានឈ្មោះ ខៀវ សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​អូស រទេះ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រោយ​នាគ​មាស​ចាស់​ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ ។​

​លោក​បាន​បន្តថា​:​ ការឃាត់ខ្លួន​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៩​មេសា​ឆ្នាំ​២០១៩ ​ខណ:​​គេ​បាន​នាំ​ពលករ​ខ្មែរ​ធ្វើការ​ស៊ីឈ្នួល​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​ប្រទេស​កម្ពុជា​ចំនួន​៣​នាក់ ក្នុងតម្លៃ​ម្នាក់​៦០០ បាត​។​ចំពោះមុខ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជនសង្ស័យ​ខៀវ សាវុធ បាន​សារភាព​ទទួលកំហុស និង​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​បង្ក​ល្មើស​ដូច្នេះ​ទៀត ហើយប្រគល់​លុយ​ឱ្យ​ពលករ​វិញ ហើយ​សុំទោស​ពលករ​ផងដែរ​៕S/



រូបថត​:​ប៉ូលីស​ប៉ុស្តិ៍​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​កៀប​ស៊ីលុយ​ពី​ពលករ​ខ្មែរ​ត្រឡប់​ពី​ធ្វើការ​នៅ​ថៃ (​រូប​: ប​.​ជ័យ​)​