​ប៉ូលិស​ពិនិត្យ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​រក​អ្នក​ផ្ទុក​សារធាតុ​ញៀន​

631
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​នគរបាល​ត្រួតពិនិត្យ​រកឃើញ​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​តាមផ្លូវ​ជាតិ​លេខ​៤ មួយចំនួន​មាន​ផ្ទុក​សារធាតុ​ញៀន​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ុន សុផាត​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បានឱ្យដឹងថាៈ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ ដោយ​លោក​វរសេនីយ៍ទោ សួស សីលា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​ត្រួតពិនិត្យ អ្នកបើករថយន្ដ​ធុន​ធ្ងន់​ដឹក​កុងតឺន័រ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧ​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើតេស្ត​ទឹកនោម​រកមើល​សារធាតុ​ញៀន​។ ក្នុង​នោះបាន​ត្រួតពិនិត្យ​ធ្វើតេស្ត​ទៅលើ​អ្នកបើកបរ​ចំនួន​១២៨​នាក់​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​១២​នាក់​។

​សមត្ថកិច្ច​បញ្ជាក់ថា អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​១២​នាក់ សមត្ថកិច្ច​បានធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​ញៀន ដោយ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​មក​ធានា​៕S/​

#