​ប៉ូលិស​ព្រហ្មទណ្ឌ​ចុះបង្ក្រាប​ទីតាំង​កត់​ឆ្នោត​ដុះ​ស្លែ​នៅ​ផ្សារ​តាខ្មៅ​ចាស់​

147
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ចុះបង្ក្រាប​ទីតាំង​កត់​ឆ្នោត​ខុសច្បាប់​ដុះ​ស្លែ​មួយកន្លែង ស្ថិតនៅ​ចំណុច​តូប​លេខ​៤៨ ផ្សារ​តាខ្មៅ​ចាស់ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។

​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ឈ្មោះ​សៀន​សុវណ្ណ​ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ក្រពើ​ហារ​កើត​សង្កាត់​ព្រែក​ឫស្សី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​ប្រតិ​ប​តិ្ត​ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កណ្តា​និង​ដកហូត​សម្ភារៈ​បានជា​ច្រើន​។​បច្ចុប្បន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​